កំពង់ធំ ៖ កងកម្លាំងនគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងកន្លែងជ្រៀកឈើ ១ កន្លែង ដែលគ្មានច្បាប់អនុញ្ញាត នៅចំណុច ភូមិរ៉ងខ្នាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានដកហូតៈ ម៉ាស៊ីនជ្រៀកចំនួន ១ គ្រឿង ឈើប្រភេទក្តារបន្ទះចំនួន ១១០សន្លឹក ស្មើ ១,២ម៉ែត្រគូប និងឈើតាប់ចំនួន ២៣ ដុំ ស្មើនិង១,៣ ម៉ែតគូប។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការបន្ត ៕ ដោយ៖បញ្ញាស័ក្តិ