Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ស្តារ លាង​លូ រយៈពេល​១​ខែ​នេះ​ខណ្ឌ​ដូនពេញ​ស្តារ​និង​លាង​លូ​បាន​២៧​ផ្លូវ​ស្មើនឹង​៥០%

spot_img

​ភ្នំពេញ​៖ យុទ្ធនាការ​ស្តារ និង​លាង​លូ​ក្នុង​រយៈពេល​១​ខែ​កន្លងទៅ​នេះ រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន បំពេញ​ការងារ​របស់​ខ្លួន​បាន​ចំនួន ២៧​ផ្លូវ គិត​ជា​ចំងាយ​បាន​ជាង​១៥​គីឡូម៉ែត្រ ស្មើនឹង​៥០% ក្នុង​ចំងាយ​សរុប្រ​២៧​គីឡូម៉ែត្រ​ម៉ែត្រ ។​

​លោក សា មិត្ត ប្រធានការិយាល័យ​សាធារណការ​ខណ្ឌដូនពេញ ក្នុង​យុទ្ធនាការ​ស្តារលូ នៅក្នុង​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បានអោយដឹងថា តាម​ផែនការ ស្តារ និង​លាង​លូ​ក្នុង​ខណ្ឌ​ដូនពេញ លើផ្លូវ​សរុប​ចំនួន​៤៣​ខ្សែ រហូតមកដល់​ថ្ងៃនេះ គឺ​រដ្ឋបាល​ខណ្ឌ ស្តារ​បាន​ចំនួន​២៧​ផ្លូវ បាន​ចំងាយ​ជាង​១៥​គីឡូម៉ែត្រ ស្មើនឹង​៥០%​។​

​លោក​បន្តថា តាម​ផែនការ​របស់ លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវ​ប្រើ​រយៈពេល​៣​ខែ​អោយ​បាន​រួចរាល់ មុន​រដូវវស្សា​ឆ្នាំ​នេះ​។​

​លោក សា មិត្ត បាន​លើកឡើង​ថា ចំពោះ​ផ្លូវ​ទាំង​៤៣​ខ្សែ ដែល​មាន​ចំងាយ​សរុប​២៧​គីឡូម៉ែត្រ រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​ធ្វើ​អោយ​រួចរាល់​បាន​មុន​ផែនការ​។​

​លោក​បញ្ជាក់ដែរថា ចំពោះ​ផ្លូវធំៗ​សំខាន់ៗ ចំនួន​១៨​ខ្សែ គឺ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ​ស្តារ ដោយ​ប្រើ​រថយន្ត​បូម​ចេញពី​លូ​ធំ​តែម្តង​។ ចំពោះ​ស្ថានភាព​លូ ផ្លូវ​ក្នុង​ខណ្ឌ គឺ​មិន​មាន​បញ្ហា​ចោទ​ច្រើន​នោះទេ គ្រាន់តែ​កាកសំណល់​ខ្លះៗ​នៅក្នុង​លូ និង​សំរាម​តាម​មាត់​លូ គឺ​កម្លាំង​ជំនាញ​បាន​ដឹកជញ្ជូន​យកទៅ​ចោល​នៅ​ខាង​ក្រៅ​ក្រុង​។

​​ទាក់ទិន​ទៅ​នឹង​យុទ្ធនាការ​ស្តារលូ លាង​លូ និង​ស្តារ​ប្រឡាយ ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នេះ លោក ឃួ​ង ស្រេង បាន​ជំរុញ អោយ​មន្ទីរ​ជំនាញ ក៏​ដូច​ជា​ខណ្ឌ យកចិត្តទុកដាក់ ក្នុងការ​ស្តារលូ អោយ​ហើយ ដើម្បី​ត្រៀម​រំដោះ​បញ្ហា​ទឹក​លិច ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ខាងមុខ​នេះ និង​អោយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ខណ្ឌ​រួម​គ្នា​បន្ត​អនុវត្តន៍​ការងារ​នេះ​៕ ដោយ​៖​កូឡាប​

spot_img
×