Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ឲ្យ​មន្ទីរ​សុខាភិបាល បង្កើត​មណ្ឌល​សុខភាព និង​រថយន្ត​សង្គ្រោះ​ ​នៅ​សហគមន៍​សន្តិភាព​២

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ រៀបចំ​បង្កើត​មណ្ឌល​សុខភាព​ថ្មី​មួយកន្លែង នៅ​សហគមន៍​បុរី​សន្តិភាព​២ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​និង​មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​២៤​ម៉ោង ដើម្បី បង្ខិត​សេវា​សុខាភិបាល​បាន​កាន់តែ​ជិត​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សហគមន៍​នេះ​។

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និង​ស្វែងយល់​ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ ជិត​១​ពាន់​គ្រួសារ រស់នៅ​សហគមន៍​បុរី​សន្តិភាព​២ ស្ថិតនៅ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ល្ងាច ថ្ងៃទី​៣ កុម្ភៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសា​សា​ន៏​ថា ដើម្បី បំពេញ​តម្រូវការ​ស្នើសុំ​សេវា​សុំណូមពរ​ពី​បងប្អូន​លើ​វិស័យ​សុខាភិបាល លោក​បាន​ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី ត្រូវ​រៀបចំ​បង្កើតឲ្យមាន​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុងសហគ​មន៍​បុរី​សន្តិភាព​២​នេះ និង​មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​២៤​លើ​២៤​ម៉ោង ដើម្បី ងាយស្រួល​សង្គ្រោះបាន​ទាន់ពេលវេលា នៅពេល​បងប្អូន​មាន​បញ្ហា​ផ្នែក​សុខភាព ខណៈ​ដែល​សហគម​ន៏​មួយ​នេះ ស្ថិតនៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ​បង្អែក​។ លោក អភិបាល​រាជធានី​បញ្ជាក់ថា ការណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី បង្កើត​មណ្ឌល​សុខភាព​នៅ​សហគមន៍ នេះ គឺ​ធ្វើឡើង​ទៅ​តាម​កា​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​ជា​តម្រូវការ​របស់​បងប្អូន​ប្អូន គឺ​ប្រមុខ​រាជ រដ្ឋាភិបាល​ចង់បាន​។

លោក​អភិបាល ក៏​បាន​ណែនាំ​ដល់​ប្រជា​សហគមន៍ ដែល​អាជ្ញាធរ​ផ្តល់​ផ្ទះ​ជូន ចំនួន​៧​ល្វែង ត្រូវ​ចេះ​ប្រើប្រាស់ និង​ថែរក្សា​ឲ្យបាន​ល្អ ដើម្បី​ទុកជា​ប្រយោជន៍​សាធារណៈ​និង​សម្រាប់​ការងារ​សហគមន៍​ឲ្យបាន​យូរអង្វែង​។​ក្រៅពីនេះ អាជ្ញាធរ​ដែនដី និង​មន្ទីរ​ពាក់ព័ន្ធ ជា​និច្ចកាល​ត្រូវ​គិតគូរ​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ធ្វេសប្រហែស​ឡើយ​។​

​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា បន្ទាប់​ពី​ទទួលបាន​ការណែនាំ​ពី​ឯកឧត្តម​អភិបាល ណែនាំ​ឲ្យ​បង្កើត​មណ្ឌល​សុខភាព​នៅ​សហគម​ន៏​នេះ មន្ទីរ​នឹង​ចាត់ចែង ដើម្បី​សាងសង់​មណ្ឌល​សុខភាព​ជូន​បងប្អូន ព្រោះថា បច្ចុប្បន្ន ប្រជាពលរដ្ឋរ​សើ​នៅក្នុង​សហគមន៍​នេះ មាន​ការលំបាក​ខ្លះ​ដែរ នៅ​ពេល​ពួកគាត់​មាន​ជំងឺ ដោយសារ​មណ្ឌល​សុខភាព ឬ​មន្ទីរ​បង្អែក នៅ​ឆ្ងាយ។

​សូមបញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សហគមន៍​បុរី​សន្តិភាព​២ ជិត​១​ពាន់​គ្រួសារ​នេះ គឺ​បានមក​ពី​សហគមន៍​ដី​ក្រហម សហគមន៍​បឹងកក់ បុរូ​កីឡា និង​មក​ពី​ប្រភព​ផ្សេងៗ​មួយចំនួនទៀត ដែល​ពួកគាត់​បាន​ផ្លាស់ប្តូរ​ទី​លំ នៅ​មក​រស់នៅ​ក្នុង​បុរី​សន្តិភាព​២​នេះ តាំងពី​ឆ្នាំ​២០០៦-២០០៩ លើ​ផ្ទៃដី​សរុប ២៣​ហិកតា​៕​ ដោយ​៖​កូឡាប​

spot_img
×