ភ្នំពេញ- ក្រុមសិល្បៈករជាច្រើននាក់ បានចូលរួមបើកសម្ពោធហាងថ្មីមួយ ដែលមានការបម្រើសេវាភេសជ្ជៈកាហ្វេប្រេន និងអាហារបែបខ្មែរក្នុងទឹកមុខស្រស់ស្អាត កាលពីរសៀថ្ងៃអាទិត្យ ទី៤ កុម្ភៈ ២០១៨ នៅជិតរង្វង់មូលផ្សារអូឬស្សី ក្នុងទឹកប្រាក់ប្រមាណជាងម្ភៃម៉ឺនដុល្លារ។
ផ្តើមចេញពីអាជីពសម្តែង លោក ម៉ៅ ប៊ុនរតនា ដែលគេធ្លាប់ស្គាល់ស្នាដៃសម្តែងរបស់លោក កាលពីជាង១០ឆ្នាំមុន នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោកក៏នឹកឃើញជីវិតជាអ្នកសិល្បៈ រហូតបានបើកហាងលក់សម្លៀកបំពាក់ និងបានឧបត្ថម្ភដល់អ្នកសិល្បៈជាច្រើនដួងបានស្លៀកពាក់ពេលឡើងច្រៀង ឮ ថតខ្សែរភាពយន្តម្តងៗ។
ដោយមើលឃើញពីទង្វើរបែបនេះ លោកបានចាប់អារម្មណ៍ បើកហាងកាហ្វេបន្ថែមទៀត សម្រាប់បញ្ចុះតំលៃពិសេសដល់អ្នកសិល្បៈ ដែលបានបំណងធ្វើពិធីជប់លៀង ខួបកំណើត ដោយគិតក្នុងតម្លៃពិសេស៕ ដោយ-គីម ស្រីរ័ត្ន