ស្វាយរៀង៖ ប្រជាពលរដ្ឋនៅតាមបណ្តា ក្រុងស្រុកមួយចំនួននៅខេត្តស្វាយរៀងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងខណៈដែលមានភាពមិនប្រក្រតីចំពោះបញ្ហាស្ថានីយ៍ប្រេងឥន្ទនៈចំនួន៣បានលក់ប្រេងឱ្យអតិថិជនមិនត្រឹមត្រូវតាមស្តង់ដាខណៈនៅមានកន្លែងដេប៉ូចែកចាយប្រេងនៅ ខេត្តស្វាយរៀងកំពុងមានការរីកចម្រើនស្អេកស្កៈរាប់សិបកន្លែងដែលគេមិនដែលឃើញមន្ត្រីជំនាញចុះត្រួតពិនិត្យម្តងណាសោះហាក់ដូចជាត្រូវដងត្រូវផ្លែគ្នាអញ្ចឹង។ប្រភពដដែលបានឱ្យដឹងទៀតថាៈការងារកាំកុងត្រូលគឺសំខាន់ណាស់តែនៅពេលប្តូរមេកាំកុងត្រូលសាខាស្វាយរៀងកាលពីចុងខែមករាឆ្នាំ២០១៨នេះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលមួយចំនួនហាក់បីដូចជាមានសភាពសោះអង្គើយហីៗទៅប្រហែលជានៅតែក្នុងបន្ទប់ធ្វើការដែលមានម៉ាសីុនត្រជាក់អង្គុយឆែកហ្វេសបុក(face book)ឡាចហ្វ្រេនហើយមើលទៅដែលវាខុសប្លែកកាលពីពេលមុនដែលថ្នាក់ដឹកនាំកាំកុងត្រូលសាខាស្វាយរៀងតែងតែចុះទៅពិនិត្យរកសារធាតុគីមីដែលច្បាប់បានហាមឃាត់ហើយព្រមទាំងបានធ្វើការអប់រំដល់អាជីវករនិងធ្វើការដកហូតនូវមុខទំនិញដែលច្បាប់បានហាមឃាត់ហើយក៍ធ្លាប់ធ្វើការវដុតកម្ទេចចោលផងដែរ។
ពាក់ព័ន្ធនិងករណីខាងលើនេះលោក ផឹង និល ប្រធានសាខាកាំកុងត្រូលថ្មីខេត្តស្វាយរៀងដែលទើបនឹងត្រូវធ្វើការតែងតាំងនោះមិនអាចធ្វើការទំនាក់ទំនងបានទេ ប៉ុន្តែមន្ត្រីសាខាបានឱ្យក្រុមអ្នកសារព័ត៍មានដឹងថាៈ
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះអគ្គនាយកដ្ឋានកាំកុងត្រូល និងបាននាំយករថយន្តចល័តមន្ទីរពិសោធន៍ ចុះពិនិត្យស្ថានីយ៍ប្រេងឥន្ទនៈ នៅក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យរកអនុលោមភាពផ្នែកបរិមាណ និងគុណភពបានចុះពិនិត្យប្រេងឥន្ទនៈនៅតាមស្ថានីយ៍ ក្នុងនោះស្ថានីយ៍លក់ប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម៦ ក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង។ ជាលទ្ធផល មន្ត្រីជំនាញផ្នែកប្រេងឥន្ធនៈពិនិត្យ និងរកឃើញថា មានការលក់ចែកចាយ មិនគ្រប់តាមរង្វាស់រង្វាល់ ជាហេតុធ្វើឱ្យអតិថិជនមានការខាតបង់»។
ប្រភពខាងលើ បានបញ្ជាក់ទៀតថា ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ ធ្វើនៅតាមស្ថានីយ៍ទូទាំងប្រទេស។ ជាក់ស្តែងការចុះត្រួតពិនិត្យគុណភាព បរិមាណប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ទាំង០៦ស្ថានីយ៍ នៅក្នុងក្រុងស្វាយរៀង នាពេលនេះ ដោយប្រើប្រាស់រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយបំពាក់ឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ដែលអាចបញ្ជៀសការក្លែងបន្លំបាន។
លោកថា លទ្ធផលនៃការពិនិត្យលើផ្នែកគុណភាព ប្រេងសាំងធម្មតា សាំង ស៊ុបពែ ប្រេងម៉ាស៊ូត លើស្ថានីយ៍ចំនួន៦ គឺត្រឹមត្រូវតាមស្តង់ដា៣កន្លែង ដោយឡែក៣កន្លែងទៀត មិនត្រឹមត្រូវទៅតាមស្តង់ដា ដោយផ្នែកបរិមាណបាញ់ចេញពីទុយោវិញ មានកម្រិតលំអៀងពី០៣លីត្រ ទៅ០៦លីត្រ ក្នុង១០០លីត្រ បាញ់ចេញ(ពោល) គឺមិនមានអនុលោមភាព ផ្នែកមរិមាណ១កន្លែង និងមិនមានអនុលោមភាពគុណភាព២កន្លែង។
យ៉ាងណាក៏ដោយ ស្ថានីយ៍ទាំង៣មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ ត្បិតសមត្ថកិច្ច ជំនាញបានអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ ធ្វើកិច្ចសន្យាជាលើកទី០១ឲ្យកែប្រែឡើងវិញ ដោយទុកក្នុងរយៈពេល០១ខែទៀត ខាងមន្ត្រីជំនាញនឹងចុះមកពិនិត្យម្តងទៀត៕ គេនៅរង់ចាំមើលថាតើលោក ផឹង និល ដែលជាប្រធានសាខាកាំកុងត្រូលថ្មីខេត្តស្វាយរៀងអាចមានវិធានការណ៍ក្តៅយ៉ាងណាចំពោះបញ្ហាដែលកំពុងមានការប្រឈមយ៉ាងខ្លាំងចំពោះមុខ? វ៉ៃកូ