សត្វអាថ៌កំបាំង ដែលអ្នកហែលទឹកម្នាក់ នៅក្នុងប្រទេសអូស្ត្រាលី ថតបានគឺមានរាងដូចសត្វផ្សោត ប៉ុន្តែកន្ទុយធ្វើឱ្យមនុស្សជាច្រើនគិតថា ជាត្រីឆ្លាម។
យោងតាមទស្សនាវដ្តី Daily Star អ្នកលេងអ៊ិនធើរណេតអូស្ត្រាលី ផ្ទុះជម្លោះពាក្យពេចន៍ ពីសត្វត្រីអាថ៌កំបាំងខ្លួនដូចផ្សោត ប៉ុន្តែកន្ទុយវាដូចត្រីឆ្លាមទៅវិញ។
រូបថតត្រូវបានថតដោយ Kellie Wilson នៅឆ្នេរ Duranbah ប្រទេសអូស្ត្រាលី។ នាង Wilson ក៏បាននិយាយលេងសើចផងដែរថា សត្វនេះគឺត្រីផ្សោតពាក់កណ្តាល និងឆ្លាមពាក់កណ្តាល។
អ្នកស្រាវជ្រាវសត្វសមុទ្រមួយរូប បន្ទាប់ពីបានឃើញរូបថតនោះបានអះអាងថាសត្វអាថ៌កំបាំងនេះគឺផ្សោត។ “ខ្ញុំទទូចថាវាគឺជាត្រីផ្សោតដែលផ្អែកលើគម្លាតរវាងព្រុយទ្រូង និងព្រុយខ្នង” ។
“កន្ទុយមើលទៅប្លែកប្រហែលជាអ្វីមួយបានភ្ជាប់ទៅកន្ទុយត្រីផ្សោតឬក៏ការបំភ័ន្តដែលចំណាងផ្លាតដោយទឹក។ នេះជារឿងធម្មតាក្នុងរូបភាពអាស្រ័យលើមុំថតជាមួយរលកសមុទ្រ។
អ្នកលេងអ៊ីនធឺណេតអូស្ត្រាលីម្នាក់ទៀតបាននិយាយថា “នេះប្រហែលពុំមែនជាត្រីធម្មតា តែជាត្រីផ្សោតមហាសមុទ្រ (Popoises)” ។
អ្នកស្រី Wilson បាននិយាយថា អ្នកស្រីមិនបានមើលឃើញភាពមិនធម្មតាភ្លាមទេ គ្រារូបភាពត្រូវបានបញ្ជូនទៅកុំព្យូទ័រយួរដៃ។
អ្នកស្រីក៏បានទាក់ទងអ្នកជំនាញមហាសមុទ្រ Trevor Long និងទទួលបានចម្លើយថា “នេះពិតជាផ្សោត។ រូបភាពកន្ទុយវែងមិនធម្មតាគឺដោយសារតែចំណាងផ្លាតនៃរលកសមុទ្រ។ និងមុំថតរូបនេះ”។
ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតអូស្ត្រាលីមួយចំនួនបានបញ្ចេញកំហឹងដោយនិយាយថា “មនុស្សដែលនិយាយថា នេះជាសត្វផ្សោត គួរតែពិនិត្យមើលចំណេះដឹងរបស់ពួកគេ” ឡើងវិញហើយ ។
ចាំមើលៗ តើចុងក្រោយជាសត្វអ្វី…?! ដោយ៖ សូយន