ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលការសុំជួបសម្តែងការគួរសមជាមួយលោក អែនធើនី មឹកក្វាយ (ANTHONY MAGUIRE) ដែលជានាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្ត្រាលី។
នៅក្នុងជំនួបពិភាក្សា តំណាងស្ថានទូត បានលើកឡើងពីប្រវត្តិការបង្កើតក្រុមចម្រុះបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន Transactional Crime Team (TCT) ដែលឯកឧត្តមជាស្ថាបនិក ហើយបានសហការគ្នាល្អរហូតមកដល់បច្ចុប្បន្ននេះ៕ ដោយ ៖ CEN