ភ្នំពេញ ៖ ស្ត្រីម្នាក់ព្យាយាមឡើងលើស្ពានជ្រោយចង្វា បម្រុងនឹងលោតទឹកសម្លាប់ខ្លួនត្រូវ សមត្ថកិច្ចឃើញទាន់ ទើបឃាត់ខ្លួនមកប៉ុស្តិ៍យាមដើម្បីសាកសួរ។ ហេតុការណ៍ នេះបានកើតឡើង នៅម៉ោង ៩ព្រឹក ថ្ងៃទី៦ ខែកុម្ពៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះដែលព្យាយាមលោតទឹកសម្លាប់ខ្លួន ស្នាក់នៅនិងធ្វើការនៅហាងរំចង ដោយមានវិបត្តិជាមួយនិងប្តីរបស់ខ្លួនលួចមានស្រីខាងក្រៅ ទើបសម្រេចចិត្តថា លោតទឹកសម្លាប់ដើម្បីបញ្ចប់រឿង តែត្រូវប្រជាពលរដ្ឋឃើញទាន់បានរាយការណ៍ដល់សមត្ថ ប្រចាំការណ៍នៅគល់ស្ពាន ទៅអន្តរាគមន៍ទាន់ពេលវេលា។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានបុរសម្នាក់ជិះម៉ូតូមកដឹកយកទៅបាត់ ដោយមិនបានប្រាប់អំពីអត្តសញ្ញាណនោះទេ៕ ដោយ៖បញ្ញាស័ក្តិ