នារីម្នាក់ដែលមានឈ្មោះថា Gin Onza មានរូបសម្រស់ប្រៀបនឹងតារា ដែលធ្វើឲ្យបុរសគ្រប់ៗរូបប្រាថ្នាចង់បានជាគូអនាគត និងសន្យាពុំឲ្យពិបាកចិត្តឡើយ ។ ប៉ុន្តែ ទោះយ៉ាងណា នាងនៅតែពុំធ្វើឲ្យមនុស្សជាទីស្រលាញ់ពេញចិត្ត ដោយមិត្តប្រុសរបស់នាង បែរជាបន្តស្វែងរកទំនាក់ទំនងជាមួយស្រីផ្សេង ដោយពុំយល់ពីអារម្មណ៍នាងសោះឡើយ ។
មិត្តប្រុសរបស់នាងដែលមានឈ្មោះថា Ben Joseph Catacutan ពុំបានមកផ្ទះអស់រយៈពេល ២ ថ្ងៃ ទៅហើយ ខណៈកំពុងរង់ចាំផ្លូវនៅឯផ្ទះក្នុងចិត្តព្រួយបារម្ភពីគាត់យ៉ាងខ្លាំង ។ នាងបានផ្ញើសារទៅកាន់មិត្តប្រុស ប៉ុន្តែ ពុំទទួលការឆ្លើយតបមកនាងវិញទេ ។
ពុំត្រឹមតែប៉ុណ្ណឹងទេ មិត្តប្រុសនៅថែមទាំងបានបង្ហោះរូបកំពុងនៅកៀកកើយជាមួយស្រីផ្សេងទៀតផង ខណៈកំពុងរីករាយកម្មពិធីសប្បាយជាមួយមិត្តភក្តិរបស់គាត់ ។
នាងបានផ្ញើសារនៅលើហ្វេសប៊ុករបស់នាងថា៖ «សូមផ្ញើសារមកខ្ញុំផង ដែលចំពោះនរណាម្នាក់បានស្គាល់នារីម្នាក់នោះ ។ អរគុណណាស់! ខ្ញុំចង់អរគុណដល់នាងផ្ទាល់ សម្រាប់ការមើលថែមិត្តប្រុសរបស់ខ្ញុំ ខណៈខ្ញុំពុំនៅក្បែរគាត់» ។
នាងក៏បានអង្វរដល់មិត្តប្រុស ឲ្យត្រឡប់មកផ្ទះវិញ ដោយនិយាយថា៖ «អូនកំពុងរង់ចាំបងនៅឯផ្ទះ ។ សូមឆាប់បង្ហើយ«កិច្ចការខាងក្រៅ»របស់បង និងឆាប់មកវិញណា៎!» ៕ ចន្ទី