ដោយត្រូវបានបង្កើតឡើងជាក្លឹបមួយមានឈ្មោះថា Leicester Fosse FC ក្នុងឆ្នាំ១៨៨៤ ដែលលេងនៅលើទីលានមួយក្បែរវិថី Fosse ស្ថិតក្នុងទីក្រុង Leicester នាភាគខាងកើតតំបន់កណ្តាលនៃប្រទេសអង់គ្លេស។ ក្រោយមកនៅឆ្នាំ១៨៩១ក៏ផ្លាស់ទៅកាន់វិថី Filbert ហើយឆ្នាំ១៩១៩ពួកគេក៏ផ្លាស់ប្តូរឈ្មោះមកជា Leicester City រហូតមកដល់់សព្វថ្ងៃ។
អ្វីដែលជាការគួរឲ្យកត់ចំណាំបំផុតនោះគឺនារដូវកាល ២០១៥-១៦ ពួកគេបានឈ្នះ Premier League ស្ទើរតែមិនគួរជឿ។
ខ្លីៗអំពីក្លឹប:
_ ឈ្មោះពេញ: Leicester City Football Club
_ រហស្សនាម: ក្រុមកញ្ជ្រោងខៀវ
_ កាលបរិច្ឆេទបង្កើត: ឆ្នាំ១៨៨៤
_ កីឡដ្ឋានឈ្មោះ: King Power Stadium ដាក់ទស្សនិកជនបាន ៣២២៦១នាក់
_ ម្ចាស់ក្លឹប: ក្រុមហ៊ុន King Power
_ ប្រធានក្លឹប: អៃយ៉ាវ៉ាត់ ស្រីវឌ្ឌនាប្រាផា
_ អ្នកចាត់ការក្រុម: Brandan Rodgers៕
ដោយ ៖វិច្ឆិកា