Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ទេ​! ល្បី គឹម លីហ្សា គ្រោង​បើកហាង​ពេជ្រ​មួយ​បន្ថែមទៀត ខណៈ​របរ​អន​ឡាញ​លក់​ផលិតផល Jesse កាន់តែ​ជោគជ័យ​ខ្លាំង (​វីដេអូ​)

​ភ្នំពេញ​៖ តារា​សម្តែង គីម លីហ្សា បើទោះជា​បាន​ឃ្លាតឆ្ងាយ ពី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទៅ​រស់​នៅលើ ទឹកដី​ប្រទេស​អូស្ត្រាលី ក៏​តារា​ស្រី​រូបនេះ​នៅតែ​ទទួល​ការគាំទ្រ​ខ្លាំង​ដដែល ជាពិសេស​ពី​សំណាក់​បងប្អូន​នៅលើ​បណ្តាញ​សង្គម ដែល​តែង​ចូល​កោតសរសើរ​មិនថាតែ​ទៅលើ​រូប​សម្រស់ និង​ការ​ពូកែ​រកស៊ី​ជាដើម​។​

​ជាការ​ពិតណាស់ ក្រោយពី​នាំ​ស្វាមី និង​កូនៗ មក​រស់នៅ​ក្នុងស្រុក​ខ្មែរ​វិញ គេ​សង្កេតឃើញថា គឹម លីហ្សា មួយរយៈ​ចុងក្រោយ​នេះ ហាក់​ទទួលបាន​ភាពជោគជ័យ​នឹង​របរ​រកស៊ី​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ជាមួយ​មុខរបរ​លក់​តាម​អន​ឡាញ​តែម្តង ដែល​ផលិតផល​របស់​នាង​កំពុង​ទទួល​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន គឺមាន​ឈ្មោះថា Jesse​។​

​យ៉ាងណាមិញ ស្របពេល​កំពុង​រកស៊ី​កាក់កប​កាន់តែ​រីកចម្រើន​ឡើង គឹម លីហ្សា ក៏បាន​បង្ហើប​មាន​គម្រោង​ចង់​បើកហាង​ពេជ្រ​មួយ​បន្ថែមទៀត​ផងដែរ ដែល​ធ្វើ​ឲ្យ​ហ្វេ​នៗ​ជាច្រើន មានការ​ភ្ញាក់ផ្អើល និង​ចោទ​ជា​សំណួរ​ឡើង​ថា តើ​អ្នកនាង​គ្រាន់តែ​និយាយ​លេង ឬ យ៉ាងណា ហើយ​បើ​ពិតមែន​នោះ នឹង​គាំទ្រ​ពេញ​បេះដូង​។​

​ជាការ​ពិតណាស់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​មាន​ឈ្មោះថា Kim Liza អ្នកនាង លីហ្សា បាន​បង្ហោះ​រូប​នៅក្នុង​កន្លែង​ហាង​ពេជ្រ ដោយ​ភ្ជាប់​សារ​ពោល​ពាក្យ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្តី​ស្រ​ម៉ៃ​របស់ខ្ញុំ ខ្ញុំ​នឹង​សម្រេច​វា​ឲ្យ​បាន ទោះ​យូរ​យ៉ាងណា​ក៏​ស៊ូ​»​។ ក្រោយមក អ្នកនាង គឹម លីហ្សា ក៏បាន​បង្ហោះ​វីដេអូ​តប​តែងខ្លួន​លម្អ​ទៅដោយ​គ្រឿង​ពេជ្រ​យ៉ាង​ស្រស់ស្អាត ជាមួយ Caption សួរ​ទៅកាន់​ហ្វេ​នៗ​ជា​សញ្ញា​បង្ហាញ​កាន់តែច្បាស់​ថា​៖ «​សុំ​សួរ​យោបល់​បងប្អូន​បន្តិច បើ​ខ្ញុំ​បើកហាង​លក់​ពេជ្រ​តើ​ជួយ​គាំទ្រ​ខ្ញុំ​ទេ​?»​។​

​ទាក់​ទឹង​រឿង​បើកហាង​ពេជ្រ​ខាងលើនេះ បើតាម​ប្រភពពី​អ្នក​ស្គាល់​ជិតស្និទ្ធ​នឹង គឹម លីហ្សា បាន​បង្ហើប​ឲ្យ​ដឹងថា នេះ​មិនមែនជា​ការនិយាយ​លេងសើច​នោះទេ ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​ពី​បងប្អូន​មហាជន នោះ​នាង​នឹង​បើកហាង​ពេជ្រ​ពិតប្រាកដ​មែន ព្រោះថា បច្ចុប្បន្ននេះ ការរកស៊ី​តាម​អន​ឡាញ​របស់​នាង​កំពុងដំណើរការ​យ៉ាងរ​លូន​ខ្លាំង ហេតុនេះ ការចំណាយ​ដើមទុន​សម្រាប់​បើកហាង​ពេជ្រ​មួយ វា​មិនជា​ការលំបាក​ប៉ុន្មាន​សម្រាប់​នាង​ឡើយ​៕ ដោយ​៖ លឹម ហុង​


×