Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​ស់​! ហ្វី យ៉ា​តា ធ្លាប់​ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកនាង សូលី​កា ឡាយ​ហ្វេ​ស​ប៊ុ​កបាន 80K ដំបូងបង្អស់​នៅ​កម្ពុជា ឥលូវ​នេះ​បន្ថែម​ជំនាញ​មួយទៀត​ជា​តារាចម្រៀង​… (​វីដេអូ​)

​ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្ត​ទស្ស​និក​ជាច្រើន​បាន​ប្រាកដជា​បាន​ស្គាល់​រួចហើយ តារា​សម្ដែង និង​ម៉ូ​ដែល​ចាយរាង​សិច​ស៊ី ហ្វី​យ៉ា​តា​។ កាលពីពេល​កន្លងមក​នេះ ស្រី​ស្អាត​សម្តី​មិន​ណ​យ​រូបនេះ ធ្លាប់បាន​ផ្ទុះ​ជម្លោះ​ដ៏​ក្តៅគគុក​នៅលើ​បណ្តាញ​សង្គម ជាមួយ​អតីត​មិត្តភក្តិ​របស់​នាង គឺ ពេជ្រ សូលី​កា ដោយសា​រឿង​ដណ្តើម​សង្សារ​គ្នា ដែល ហ្វី​យ៉ា​តា ចោទប្រកាន់ សូលី​កា ដោយ​មិន​នឹកស្មានថា​ជា​មិត្តភក្តិ​នឹង​គ្នា​តាំង​តូច​អស់​រយៈពេល ១៣ ឆ្នាំ ចុងក្រោយ បានធ្វើ​រឿង​ដ៏​មិនចេះ​អៀនខ្មាស​ដណ្តើម​សង្សារ​ខ្លួន​។​

​ទោះយ៉ាងណា ជម្លោះ​បរិហារកេរ្តិ៍​គ្នា​រហូតដល់​មានការ​ប្តឹងផ្តល់​រវាង​អ្នក​ទាំងពីរ ត្រូវបាន​បញ្ចប់​តាមរយៈ​ការដោះស្រាយ​ដោយ​សន្តិវិធី ។ ហើយ​ក្រោយមក គេ​ក៏​ពុំបាន​ឃើញ​ភាគី​ណា ចេញមក​និយាយ​ដៀមដាម​ឲ្យ​អ្នកណា​ទៀតឡើយ​។​

​យ៉ាងណាមិញ ក្រ​ឡេ​មក​មើ​លពី​ជីវិត​ផ្ទាល់ខ្លួន​វិញ តារា​ស្រី​ដែល​ហាក់​មិនសូវ​ខ្វល់ខ្វាយ​កើតទុក្ខ​នាំ​សៅហ្មង​រូបនេះ គេ​តែង​សង្កេតឃើញ​បង្ហាញ​ពី​ជីវិត​ដ៏​ស្រស់ៗ​ស្រាយ ជាមួយ​សកម្ម​ភាពសប្បាយៗ​ច្រើន បង្ហោះ​នៅលើ​ណ្តា​ញ​សង្គម​ជារឿយៗ មិនសូវ​លោះ​ថ្ងៃ​នោះទេ​។​

​ដោយឡែក ថ្មីៗ​នេះ ស្រី​ស្អាត ហ្វី យ៉ា​តា បានធ្វើ​ឲ្យ​ហ្វេ​នៗ​មានការ​ភ្ញាក់ផ្អើល និង​លាន់មាត់​សរសើរ​ជាខ្លាំង ក្រោយពី​បានឃើញ ហ្វី​យ៉ា​តា បានចេញ​បទ​ចម្រៀង​មនោសញ្ចេតនា​មួយ​បទ​ពិតជា​ពិ​រោះ​យ៉ាងខ្លាំង​តែម្តង ដែល​បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា​៖ «​ក្តី​ស្រ​ម៉ៃ​»​។​

​ក្នុងនោះ ហ្វី យ៉ា​តា បាន​ភ្ជាប់​សារ​សរសេរ​រៀបរាប់​ភ្ជាប់​នឹង​វីដេអូ​បទ​ចម្រៀង​ថ្មី​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា​៖ «​កន្លងមកនេះ​មិនមាន​អ្វី​ជា​កាដូ​សម្រាប់​អ្នក​ទាំងអស់គ្នា ក្រៅពី​ពាក្យ​ថា​អរគុណ​សម្រាប់​ការគាំទ្រ​និង​ស្រឡាញ់ តែ​ពេលនេះ​ខ្ញុំ​មាន​ចម្រៀង​ជា​របស់​ខ្លួនឯង​មួយ​បទ​ជូនទៅ​អ្នក​ទាំងអស់គ្នា ស្ដាប់​កម្សាន្ត​អារម្មណ៍​លេង ពេលដែល​នៅ​ម្នាក់ឯង នៅ​ជាមួយ Crush ឬក៏​ពេលដែល​នឹក​ដល់​ខ្ញុំ សុំទោស​បើសិន​ជាមាន​កំហុស​ខុសឆ្គង​ហើយក៏​សូម​អរគុណ សម្រាប់​ការគាំទ្រ​ពីមុន​រហូតមក​ដល់ពេលនេះ​នឹង​ជា​រៀងរហូត​ទៅ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​គឺជា​ចំណែក​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ​»៕ ដោយ​៖ លឹម ហុង​

×