នេះជារឿងរ៉ាវទើបបានផ្ទុះឡើងថ្មីមួយទៀត ខណៈដែលប្រពន្ធចុងបានជិះម៉ូតូមករកប្តីដល់ផ្ទះ និងឈ្លោះជាមួយប្រពន្ធចុងនិយាយឡើងឡូយតែម្តងដែលធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលនាំគ្នាហួសចិត្តពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង ព្រោះតែពុំនឹកស្មានថាស្ត្រីជាប្រពន្ធចុងមុខក្រាស់ដល់ថ្នាក់ហ្នឹង។
នេះបើយោងតាមគណនីហ្វេសប៊ុកស្រីស្អាតជាពិធីករវិទ្យុមួយសម្តីចាក់ទឹកមិនលិច សូឡា បានបង្ហោះវីដេអូ ដោយសរសេររៀបរាប់ឲ្យដឹងថា៖ «សូឡាទទួលបានពីបងស្រីម្នាក់ គាត់បានមើលឡាយសូឡានិយាយព័ត៌មាននៅថៃ រឿងសង្គ្រាមប្រពន្ធដើម & សង្គ្រាមប្រពន្ធចុង គាត់ថាដូចរឿងគាត់ ចង់អោយបងប្អូនបានដឹង ព្រោះគាត់ហួសចិត្ត!
នេះជាវីដេអូប្រពន្ធចុង មករករឿងប្រពន្ធដើមដល់ផ្ទះ កើតទុក្ខមិនសុខចិត្តអោយប្តីគាត់លែងគាត់ ទាំងដែលគាត់និយាយថា គាត់មិនដឹងធ្វើម៉េចទេ ព្រោះប្តីគាត់មិនលែងគាត់ ប្រពន្ធចុងនេះសាហាវណាស់ថា មិនជឿថាប្រពន្ធដើមធ្វើចិត្តបានមានសេចក្តីសុខ ពេលប្តីគាត់មានប្រពន្ធចុងចឹង!!! និយាយទៅ ប្រពន្ធចុងនេះតាមរករឿងប្រពន្ធដើមមិនឈប់ ទាំងប្រពន្ធដើមប្រាប់ថាគាត់មិនខ្វល់ទេ ព្រោះគាត់ចាស់ហើយ តែប្រពន្ធចុងនេះនៅតែឌឺដង!
រឿងនេះចង់ឲ្យបងៗបុរសដែលមានប្រពន្ធហើយ មានស្រីក្រៅចូលមើល អោយដឹងថាទឹកចិត្ដប្រពន្ធដើមយ៉ាងណា ឈឺចាប់ម៉េចខ្លះ ចុងក្រោយនាំបញ្ហាដល់ប្រពន្ធកូន ដោះស្រាយមិនចេញ!!!
ស្តាប់បងស្រីនិយាយហើយ រកទឹកចិត្តប្រពន្ធដើមបែបនេះមិនបានទេ!»។
កញ្ញា សូឡា ក្រោយមកក៏បានទម្លាយវីដេអូឆ្លើយឆ្លងសម្តីគ្នារវាងប្រពន្ធដើម និងប្រពន្ធចុង ក្រោយប្រឈមមុខដាក់គ្នា នៅផ្ទះប្រពន្ធដើមកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្នុងនោះ ស្ត្រីជាប្រពន្ធចុងវ័យក្មេង បាននិយាយយ៉ាងឡូយថា «ប្តីខ្ញុំអត់កើត ខ្ញុំលែងចោល ខ្ញុំមកយកប្តីចែឯងកើត ខ្ញុំប្រាប់ប្តីចែឯងហើយតើ ខ្ញុំលែងប្តីដើម្បីអ្នកណា ដើម្បីដោយសារខ្លួនឯង (ប្តីប្រពន្ធដើម)…»។ នៅពេលប្រពន្ធដើមសួរថា អ្ហែងនៅស្អាត អ្ហែងនៅក្មេង ឆ្ងល់ហេតុអ្វីអ្ហែងគ្មានសមត្ថភាពរកប្តីបែរជាដើរយកប្តីគេ ប្តីមានដែរ សុខចិត្តលែងប្តីចោលដើរយកប្តីគេ? ស្រាប់តែប្រពន្ធចុងរូបនោះឆ្លើយតបឡើងអឿទៀតថា «ប្តីខ្ញុំអត់ប្រយោជន៍ខ្ញុំលែងចោល…. តែប្តីចែឯងមានប្រយោជន៍ គាត់ស្រឡាញ់ខ្ញុំៗ ក៏ស្រឡាញ់គាត់ដែរ!»។ នាងជាប្រពន្ធនៅបានបញ្ជាក់ទៅកាន់ប្រពន្ធដើមឲ្យដឹងថា «ខ្ញុំប្រាប់ចែឯងតាមត្រង់ សព្វថ្ងៃនេះខ្ញុំស្រឡាញ់គាត់ណាស់ ព្រោះគាត់បានស្បថជាមួយខ្ញុំច្រើនកន្លែង ហើយបើហ៊ានបំពានសម្បថ គឺគាត់ប្រាកដជាងាប់ហើយព្រោះថាសុទ្ធតែបានទៅស្បថជាមួយគ្នាតាំងពីភ្នំបាសិទ្ធិ៍ ភ្នំឧត្តុង នៅភ្នំស្អីៗជាច្រើនទៀតរាប់មិនអស់»។
ទន្ទឹមនេះផងដែរ អ្នកលេងហ្វេសប៊ុកយ៉ាងច្រើនបានខមិនរិះគន់ទៅកាន់ស្ត្រីជាប្រពន្ធចុងឡើងកប់ៗយ៉ាងដូច្នេះថា៖ «មីស្រីថោករកលេខដាក់គ្មាន យកប្តីគេហើយនៅហ៊ានមកឈ្លើយដាក់ប្រពន្ធដើមដល់ផ្ទះទៀត, ចប់ម៉ង ដល់ចឹងមិនដឹងថាម៉េច ហេតុអីក៏ធ្វើឲ្យខូចតម្លៃដល់ស្រីគេដទៃចឹង ហ៊ានណាស់នាង, កត្តញ្ញូកត្តវេទីណាស់! សុខចិត្តលែងប្តីខ្លួនមកយកប្តីគេ…» ។ មិនមែនតែប៉ុណ្ណឹងទេ គឺនៅមានពាក្យដាក់ឲ្យយ៉ាងធ្ងន់ៗជាច្រើនទៀតរាប់មិនអស់ផងដែរ ពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម៕ ដោយ៖ លឹម ហុង