Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ១២​នាក់​ថ្មី ខណៈ​វ៉ាក់សាំង COVID-19 របស់​ចិនរំពឹង​ទទួលបាន​ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​ ២០២០

អាជ្ញាធរ​សុខាភិបាល​ជាតិ របស់​ប្រទេស​ចិន បាន​រាយការណ៍​នៅ​ថ្ងៃទី​៧​កញ្ញា​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ១២ នា​ថ្ងៃទី​៦ ខែកញ្ញា ដែល​កើន​ពី​១០​ថ្ងៃមុន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន CNA​។​

គណៈកម្មការ​សុខាភិបាល​ជាតិចិន បាន​ថ្លែង​ក្នុង​របាយការណ៍​ថា រាល់​ករណី​ឆ្លង​ថ្មី​គឺ​ត្រូវជា​ករណី​នាំចូល លើ​អ្នកដំណើរ​មកពី​បរទេស ពីព្រោះ​អស់​រយៈពេល ២២​ថ្ងៃ​មកនេះ​មិនមាន​ករណី​ឆ្លង​ថ្មី​ទេ​។

​គណៈកម្មការ​ក៏បាន​រាយការណ៍​ផងដែរ ពី​ការឆ្លង​ថ្មី​ដោយ​មិន​ចេញ​រោគសញ្ញា​មាន​ចំនួន ១៧​នាក់​ថ្មី ប៉ុន្តែ​តួលេខ​នេះ​មិន​ប្រែប្រួល​ទេ ដោយសារតែ​ប្រទេស​ចិន​មិន​ចាត់​ប​ញ្ជូ​ល​អ្នកជំងឺ​ដែល​មិនមាន​រោគសញ្ញា​ចូលទៅក្នុង​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ទេ​។ គួរ​បញ្ជាក់ថា ចំនួន​អ្នក​ដែល​ឆ្លង​កូ​វីដ​នៅ​ប្រទេស​ចិន​សរុប​មាន​ចំនួន ៨៥,១៣៤​​នាក់​។ ចំនួន​អ្នក​ស្លាប់មាន​ចំនួន ៤ ៦៣៤​នាក់ ដោយ​មិនមាន​ការប្រែប្រួល​។

​សារព័ត៌មាន CNA ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​បានដាក់​តាំង​បង្ហាញ វ៉ាក់សាំង COVID-19 របស់ខ្លួន​ជា​លើកដំបូង ខណៈ​ការប្រកួតប្រជែង​ផលិត​វ៉ាក់សាំង​នៅលើ​ពិភពលោក​។ វ៉ាក់សាំង COVID-19 ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន សាយ​ណូ​វ៉ា​ក់ បាយ​អូ​ធិ​ច (Sinovac Biotech) និង​ក្រុមហ៊ុន សាយ​ណូ​ផាម (Sinopharm) ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅឯ​ព្រឹត្តិការណ៍ ត្រេ​ដ​ហ្វ៊ែ​រ (Trade Fairs) ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ចន្ទ​នេះ​។

​មកទល់នឹង​ពេលនេះ មិនទាន់មាន​វ៉ាក់សាំង​ណាមួយ ត្រូវបាន​ដាក់លក់​នៅក្នុង​ទីផ្សារ​នោះទេ តែមាន​ការរំពឹង​ជាច្រើន​ថា វ៉ាក់សាំង​ដែល​កំពុង​ស្ថិតនៅ​ក្នុងដំណាក់កាល​ទី ៣ រួមទាំង​វ៉ាក់សាំង​ចិន អាចនឹងទទួល​បានកា​រ​អនុម័ត ដាក់ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០២០ នេះ​តែម្តង​។​

បើតាម​អ្នកតំណាង​ក្រុមហ៊ុន Sinovac ក្រុមហ៊ុន​ឱសថ​ចិន​មួយ​នេះ បានបញ្ចប់​ការសាងសង់ រោងចក្រ​ផលិត​វ៉ាក់សាំង​មួយ​រួចរាល់​ហើយ ដោយមាន​សមត្ថភាព​ផលិត​វ៉ាក់សាំង ៣០០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ​។ ដោយឡែក បើតាម​ប្រធាន​ក្រុមហ៊ុន Sinopharm វ៉ាក់សាំង​ពីរ​ដូ​ស (​ដប​) របស់ខ្លួន អាច​នឹងមាន​តម្លៃ​ក្រោម ១៤៦​ដុល្លារ​៕
ប្រភព​៖ CNA

 

×