ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត បានបញ្ចេញប្រាក់សំណងជាង ៥ ពាន់លានដុរម៉ាស ឬប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ទៅកាន់អ្នកដំណើរ ដោយសារតែវិបត្តិកូវីដ១៩ ។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដែលបានដំណើរការទូទាត់សំណងច្រើនជាង ១,៤ លានដុល្លារចាប់តាំងពីខែមីនា ដូចគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត កំពុងប្រឈមនឹងបញ្ហាសាច់ប្រាក់។
ជំងឺកូវីដ១៩ បានធ្វើឱ្យអាកាសចរណ៍ពិភពលោកត្រូវបញ្ឈប់ការហោះហើរនៅឆ្នាំនេះ ដែលបង្ខំឱ្យអេមីរ៉ាតផ្អាកបណ្តោះអាសន្នរាល់ជើងហោះហើររបស់ខ្លួនសឹងតែទាំងអស់។ ឥឡូវនេះវាត្រូវបានកំណត់ពីចំនួនជើងនៃការហោះហើរចាប់ពីខែមិថុនាមកម្ល៉េះ ដែលឥលូវនេះបានចាប់ផ្តើមកសាងឡើងវិញជាបណ្តើរ ៗ។
ក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួមដែលបានកាត់បន្ថយការងារនិងប្រាក់ខែបុគ្គលិក ខណៈពេលដែលខ្លួនព្យាយាមគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិនោះ នៅក្នុងខែកក្កដាបាននិយាយថា ខ្លួនបានសងប្រាក់វិញជាង ៥១៧ លានដុល្លារក្នុងរយៈពេលពីរខែមុន។
រដ្ឋាភិបាលនៃទីក្រុងឌូបៃបានចាក់បញ្ចូលទឹកប្រាក់ ៧,៣ ពាន់លានដុហាម (២ ពាន់លានដុល្លារអាមេរិក) ទៅក្នុងក្រុមហ៊ុនអេមីរ៉ាតដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ដែលខ្លួនជាម្ចាស់ ឲ្យ រួចផុតពីវិបត្ដិ៕
ប្រភព៖ CNA