សមាគមសត្វម៉ាឡេស៊ីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញពីសកម្មភាពដ៏ឃោរឃៅរបស់បុរសម្នាក់ បានចាប់បោចរោមសត្វស្លាបម្យ៉ាង ស្រដៀងនឹងសត្វលលកបន្ទាប់ពីខឹងវាបដិសេធបូលឲ្យស្តាប់។
ពួកគេបានសរសេរនៅលើទំព័រហ្វេសប៊ុកខ្លួនថា៖ «នេះជាករណីដ៏ឃោរឃៅមួយទៀត ប្រឆាំងនឹងបក្សីព្រោះតែដោយសារសត្វនោះ បដិសេធបូល។ ស្លាបរបស់វាត្រូវបោចចេញទាំងរស់ដោយគ្មានធម៌មេត្តាករុណាសូម្បីបន្តិចឡើយ» ។
ពួកគេបានបន្ថែមឲ្យដឹងទៀតថា៖ « រាល់ថ្ងៃនេះ សមាគមសត្វម៉ាឡេស៊ី ទទួលបាននូវករណីបទល្មើសជាច្រើន នៃភាពសាហាវឃោរឃៅទៅលើសត្វ ដែលមិនត្រូវបានគេបញ្ចេញ ឬ រាយការណ៍ឲ្យដឹង។ ផ្អែកទៅលើវីដេអូ បុរសរូបនោះត្រូវបានគេសន្មតថាមកពីប៉ែកខាងត្បូង។ ប្រសិនអ្នកណាម្នាក់ដែលអាចផ្តល់ព័ត៌មានអំពីសកម្មភាពដ៏ឃោរឃៅរបស់បុរសនេះ ប្រឆាំងនឹងបក្សី អាចទាក់ទងមកយើងតាមរយៈ WhatsApp ឬតាមរយៈលេខ +601120901097»៕
ដោយ៖ លឹម ហុង (ប្រភព៖ worldofbuzz)