Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយគូ​ទៀតហើយ​! ទិដ្ឋភាព​ពិធី​ភ្ជាប់ពាក្យ​តាមរយៈ Video Call ដោយ​ខាង​កូនស្រី​នៅ​ស្រុក​ខ្មែរ រីឯ​កូនកំលោះ​នៅឯ​ប្រទេស​…

​ភ្នំពេញ​៖ អាពាហ៍ពិពាហ៍​គឺជា​ព្រឹត្តិការណ៍​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្នុង​មួយជីវិត​មនុស្ស​ម្នាក់ៗ​។ ហើយ​ជាការ​ពិតណាស់​កាល​ពីស​ម័​យ​មុន មនុស្ស​ប្រុស​ស្រី​២​នាក់​មុននឹង​ឈាន​អាច​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា គឺ​ត្រូវតែ​ឆ្លងកាត់​ការរៀបចំ​ទុកដាក់​ឪពុកម្តាយ​មិនមែន​ចេះតែ​ធ្វើតាម​អំពើ​ចិត្ត​នោះទេ​។ ប៉ុន្តែ មកដល់​ពេលបច្ចុប្បន្ន​នេះ​វិញ ឃើញថា យុវជន យុវតី​ខ្មែរ​យើង​មួយចំនួន​មាន​សេរីភាព​ក្នុងការ​ជ្រើសរើស​ដៃគូ​ជីវិត​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​និង​ស្វែង​យល់ចិត្ត​គ្នា​ចំណាយពេល​តិច​ឬ ច្រើន​មុននឹង​ឈានដល់​ការរៀប​ការ​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​។​

​ម្យ៉ាងវិញទៀត ការធ្វើ​ពិធី​ភ្ជាប់ពាក្យ​នេះ​ទៀតសោត ក៏​ពុំ​តឹងរ៉ឹង​ម៉ត់ចត់​ដូច​សម័យបុរាណ​ខ្មែរ​យើង​កាលពីមុន​នោះទេ ព្រោះថា ឥឡូវនេះ ទោះ​គ្មាន​វត្តមាន​ខាង​ប្រុស ក៏​គេ​អាចធ្វើ​ពិធី​ភ្ជាប់ពាក្យ​ក្លាយជា​គូ​ដណ្តឹង​នឹង​គ្នា​បង្គ្រប់កិច្ច​បានដែរ ដោយ​កន្លងៗ​មក​យើង​ក៏​ធ្លាប់​បានឃើញ​ការ​ពិធី​នេះ​បាន​កើតឡើង​រួចមកហើយ​។

​ដោយឡែក ងាក​មក​មើល​ពិធី​ភ្ជាប់ពាក្យ​សម្រាប់​គូស្នេហ៍​នេះ​វិញ ក៏​មិន​ខុសពី​គូស្នេហ៍​មុនៗ​នោះដែរ ដោយ​ពួកគេ​ទាំងពីរ​បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​នឹង​គ្នា ក្រោម​ការដឹងឮ​ពី​ចាស់ទុំ ក្រុមគ្រួសារ​សាច់ញាតិ​ទាំងសងខាង ក្នុង​ពិធី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយ​ខាង​ស្រី​អង្គុយ​សំពះ​ផ្ទឹម​ទន្ទឹមនឹង​ទូរស័ព្ទ តាមរយៈ​វីដេអូ Call ខណៈ​ខាង​ប្រុស​នៅក្រៅ​ប្រទេស​(​ប្រទេស​កូរ៉េ​) ដែល​ហាក់ដូច​កំពុង​នៅ​ជិតគ្នា​អ៊ីចឹង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កូនកំលោះ​ឈ្មោះ ខុម សុជាតិ​បាន​បង្ហោះ​រូបភាព​ពី​ទិដ្ឋភាព​ពិធី​ភ្ជាប់ពាក្យ​របស់ខ្លួន ដោយបាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​សូម​អគុណ​លោកឪពុក​អ្នក​ម្ដាយ​ទាំងសងខាង​ដែល​បាន​ជួយ​ផ្សំផ្គុំ​អោយ​កូន​ទាំ​ពីរ​ជា​គូ​នឹង​គ្នា ហើយក៏​សូម​ថ្លែង​អំណរ​អគុណ​ដល់​បងប្អូន​សាច់ញាតិ​ទាំងសងខាង ដែល​បាន​ចូលរួម​កម្ម​វី​ធី​របស់​យើងខ្ញុំ ហើយ​ខ្ញុំ​សូម​ជូនពរ​ដល់​នាក់​ទាំងអស់គ្នា​ឱ្យមាន​សុខភាព​ល្អ និង​រកស៊ី​ទទួលទៀន​មានបាន​គ្រប់ៗ​គ្នា លា​ហើយ​ភាព​នៅ​លីវ​» ៕ ដោយ​៖ លឹម ហុង​


×