ភ្នំពេញ៖ នេះជារឿងដ៏គួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណៈដែលទារិកាម្នាក់កើតមកខូចទ្រង់ទ្រាលក្បាល និងផ្ទៃមុខទាំងស្រុង ប្រៀបដូចជាមនុស្សក្រៅភព ដែលឃើញហើយបានត្រឹមសែនអាណិតប៉ុណ្ណោះ។
បើអ្នកម្តាយវ័យក្មេងមានមុខមាត់ស្រស់ស្អាត តែមិនគួរណាទទួលបានកូនបែបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mark Mam បានប្រាប់ឲ្យដឹងថា៖ កូនរបស់នាងមានជំងឺទឹកដក់ក្នុងខួរក្បាល តាំងពីពេលដែលគាត់កកើតមកម្ល៉េះ ពេទ្យប្រាប់ថា កូនរបស់នាងកើតមកដឹងតែមិនរស់ទេ ប៉ុន្តែ មិននឹកស្មាននៅមានជីវិត ហើយមកទល់ពេលនេះ មានអាយុជាង៧ខែហើយ។
បើទោះកូនយ៉ាងនេះក្តី តែសម្រាប់ទឹកចិត្តម្តាយ គឺនៅតែស្រឡាញ់កូន ដោយមិនចង់ឲ្យកូនបាត់បង់ទៅវិញឡើយ។ ហើយបើតាមឃើញក្នុងវីដេអូ នាងជាម្តាយបានបង្ហាញស្នាមញញឹម ចំពោះកូនម្នាក់ជានិច្ច ដែលធ្វើឲ្យគ្រប់គ្នាហើយរំជួលចិត្តអាណិតអាសូរជាខ្លាំង។
ជុំវិញករណីមូលហេតុទារិកាកើតមកខូចទ្រង់ទ្រាយក្បាល និងមុខមាត់នេះ ក៏អ្នកលេងហ្វេសប៊ុកម្នាក់បានខំមិនចោទប្រកាន់បែបនេះថា៖ «ច្បាស់ណាស់គឺសាច់ឈាមបង្កើតយកគ្នា ហើយមិនទៅពិនិត្យអេកូឲ្យបានច្បាស់លាស់»។ ប៉ុន្តែត្រូវបានម្តាយវ័យក្មេងរូបនេះ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ «ខ្ញុំមិនបានពិនិត្យអេកូទេ ព្រោះគិតថាកូនខ្ញុំពីមុនៗមានសុខភាពល្អណាស់»។ ចុះបងប្អូនប្រិយមិត្តវិញយល់ឃើញយ៉ាងណាដែរ?៕ ដោយ៖ លឹម ហុង