វីដេអូថ្មីមួយលេចឡើងនៅលើបណ្តាញសង្គម Twitter ដែលបានបង្ហាញឲ្យឃើញកីឡាករបាល់ទាត់ Cristiano Ronaldo ត្រូវបានគេស្នើឲ្យពាក់ម៉ាស បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ិនធឺណិតយ៉ាងច្រើន។
យ៉ាងណាមិញ វីដេអូមានរយៈពេលត្រឹម ២២ វិនាទី នេះបានបង្ហាញកំពូលខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រទេសព័រទុយហ្គាល់រូបនេះ កំពុងអង្គុយទស្សនាការប្រកួត UEFA Nation League។
ជាការពិតណាស់ តាមរយៈវីដេអូ គេបានឃើញកីឡាករ Ronaldo ពុំបានពាក់ម៉ាស់នោះទេ ខណៈអ្នកដទៃទៀត ដែលអង្គុយជុំវិញគាត់សុទ្ធតែពាក់ម៉ាសការពារវីរុសកូរ៉ូណាគ្រប់ៗគ្នា។ ទោះយ៉ាងណា ក្រោយពីបានពិនិត្យឃើញ Ronaldo ហាក់បង្ហាញឥរិយាបទខុសគេបែបនេះ នៅពេលនោះ គេក៏បានឃើញបុគ្គលិកស្រីម្នាក់ ដែលមើលការខុសត្រូវចំពោះបញ្ហានេះ បានចូលទៅស្នើកីឡាកររូបនេះឲ្យពាក់ម៉ាសផង។ ភ្លាមៗនោះ Ronaldo ដែលហាក់ដឹងថាខ្លួនកំពុងធ្វើខុសឆ្គង ក៏បានប្រញាប់ប្រញាល់យកម៉ាសនៅជាប់នឹងខ្លួនម៉ាសយ៉ាងលឿន។
គួរបញ្ជាក់ថា ការប្រកួតនេះដែលមានវត្តមាន Ronaldo ចូលទៅទស្សនាផងដែរ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ (៦ កញ្ញា) ដែលជាការប្រកួតលើកដំបូង សម្រាប់ព័រទុយហ្គាល់ក្នុងពានរង្វាន់ UFA Nation League។
ក្រុមព័រទុយហ្កាល់អាចរកគ្រាប់បាល់ជ័យជម្នះ ៤-១ ទល់នឹងក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ក្រូអាត។ ទោះយ៉ាងណា Ronaldo ដែលជាប្រធានក្រុមព័រទុយហ្កាល់ មិនបានចូលលេងក្នុងការប្រកួតនេះទេ ហើយគាត់គ្រាន់តែឈរមើលពីកៅអីអ្នកទស្សនាប៉ុណ្ណោះ។
ដោយឡែកងាកមើលអ្នកខំមិនវិញ បានរិះគន់ឥរិយាបទរបស់ Ronaldo ដែលស្តែងឡើងប្រៀបដូចរដ្ឋមន្ត្រីអ៊ីចឹង។ រីឯអ្នកខ្លះទៀតបានលើកឡើងថា នេះជាឥរិយាបទលក្ខណៈ VIP ដែលមិនអើពើនឹងវិធានការទប់ស្កាត់វីរុសកូវីដ១៩៕
ដោយ៖ លឹម ហុង (ប្រភព៖ worldofbuzz)
Kau Cristiano Ronaldo ke, jutawan ke, star dunia ke SOP kena ikut. :clap:pic.twitter.com/Jc8dpy4Bnd
— VOCKET FC (@vocketfc) September 6, 2020