Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន United Airlines កាត់បន្ថយ​សមត្ថភាព​ត្រីមាស​ទី ៣ ដើម្បី​ព្យាករណ៍​ប្រាក់ចំណូល​

​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines កាលពី​ថ្ងៃ​ពុធ (៩ កញ្ញា​) បាន​ព្យាករ​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​អ្នកដំណើរ​នៅ​ត្រីមាស​ទី​បី ច្រើនជាង​ការរំពឹងទុក​របស់ខ្លួន ហើយ​បាន​និយាយថា​ខ្លួន​នឹង​ស្វែងរក​ការលុបចោល​ជើងហោះហើរ​បន្ថែមទៀត រហូត​ចាំមើល​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​។​

​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​ឲ្យ​ដឹង​ទៀតថា​ឥឡូវនេះ​ប្រាក់ចំណូល​ពី​អ្នកដំណើរ​ធ្លាក់ចុះ ៨៥ ភាគរយ​។ ក្រុមហ៊ុន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​មួយ​នេះ ក្រោយពី ធ្លាក់ចុះ​ជាង​ការប៉ាន់ស្មាន​កាលពី​លើក​មុន​ដែលមាន​ត្រឹម ៨៣ ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​លេខ ៣​មួយ​នេះ ក៏​រំពឹងថា​សមត្ថភាព​នៅ​ត្រីមាស​ទី ៣ នឹង​ថយចុះ​ប្រហែល ៧០ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង​ការព្យាករណ៍​របស់ខ្លួន​ពីមុន​មានតែ ៦៥ ភាគរយ​ទោះបីជា​មានការ​រីកចម្រើន​តិចតួច​ក្នុងការ​កក់​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក​និង​រយៈពេល​ខ្លី និង ទិសដៅ​នៅ​អាមេរិក​ឡាទីន​និង​កា​រ៉ា​បៀ​ន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​បាន​បាត់បង់​ប្រាក់ចំណូល ៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយខែ​ខណៈដែល​យន្តហោះ​ប្រមាណ ៣០ ភាគរយ​នៅ​ទំនេរ​ដោយ​មិន​ហោះហើរ ក្នុងអំឡុងពេល​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​ឆ្លង​ដែល​បាន​ជំរុញ​ឱ្យ​អ្នកដំណើរ​លុបចោល​ជើងហោះហើរ​របស់​ពួកគេ​និង​ស្វែងរក​ការសង​ប្រាក់​ជាជាង​ការ​កក់​ការធ្វើដំណើរ​ថ្មី​៕
​ប្រភព​៖ Reuters

ដោយ៖CEN

DENVER, CO – August 25, 2016: A United Airlines Airbus A319 passenger plane taxis toward a gate at Denver International Airport in Denver, Colorado. (Photo by Robert Alexander/Getty Images)

×