Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​ដាក់​វិធាន​ការរក្សាសន្តិសុខ​សង្គម​ប្រឆាំង​ចំពោះ​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​

spot_img

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ប្រឆាំង​ចំពោះ​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជាកាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការ​ចូ​ម​រួម​ពី​សំណាក់​ស្នងការ​នគរបាល​រាជធានី ខេត្ត និង​អភិបាលខេត្ត​ទូទាំងប្រទេស និង​មន្ត្រី​អគ្គនាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​ការធ្វើ​បដិវត្តន៍​ពណ៌​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​មានការ​លូកដៃ​ពី​បរទេស​មួយចំនួន និង​បណ្តា​អង្គ​ការបរទេស​មួយចំនួន​ផងដែរ​។ ផែនការ​បដិវត្តន៍​គឺមាន​ការពាក់ព័ន្ធ​ជាមួយ​ប្រទេស​មហាអំណាច​ខ្លះ​។​
​យោងតាម​របាយការណ៍​ដែល​បាន​បង្ហាញថា មកទល់​ពេល​នឹះ​សភាពការណ៍​នៅ​កម្ពុជា​បាន​នឹង​កំពុង​ជួបប្រទះ​នៅ​របត់​ថ្មី​មួយ​ប្រកបដោយ​ភាពស្មុគស្មាញ​ដែល​បង្កឡើង​ដោយ​មេដឹកនាំ​គណបក្សប្រឆាំង បាន​លក់​ឧ​ត្ត​ម​គតិ​អោយ​ជនបរទេស ដើម្បី​ចង់បាន​អំណាច​ផលប្រយោជន៍​របស់ខ្លួន និង​ក្រុម​បក្ខពួក ដោយ​មិន​គិតពី​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​ប្រជាជន​ឡើយ​។ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​បទល្មើស​ក្បត់ជាតិ​។

​តាមរយៈ​ភស្តុតាង​ជាច្រើន​បានបង្ហាញ​ថា មេដឹកនាំ​បក្សប្រឆាំង និង​គណបក្សប្រឆាំង​ពិតជា​បាន​ប្រើប្រាស់​ឧបាយកល​យ៉ាង​ពិសពុល គ្រោះថ្នាក់​បំផុត​ក្នុងការ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់ ខុសពី​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​សកម្មភាព​នេះ​នឹង​បំផ្លាញចោល​នូវ​សមិទ្ធផល​ទាំងឡាយ ដែល​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​កសាងឡើង​យ៉ាង​លំបាក ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមកនេះ​។ តាម​ការសន្និដ្ឋាន​និង​វាយតម្លៃ​ទៅលើ​ព័​ត៍​មាន និង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ប្រព្រឹត្ត​តាំង​ពីមុនមក​ដល់ពេលនេះ ពួកគេ​នឹងមិន​បោះបង់​ម​ហិ​ច្ឆិ​តា​ដ៏​ខ្មៅ​កខ្វក់​នេះឡើយ ទោះបី​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ ក៏ដូចជា​សង្គម​យ៉ាងណា​ល្អប្រសើរ​យ៉ាងណាក៏ដោយ​។ សកម្មភាព​និង​ទង្វើ​ទាំងឡាយ​របស់​គណបក្ស​ប្រឆាំង​នាពេល​កន្លងមក បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការដឹកនាំ​អនុវត្ត​ឧបាយកល​ផ្តួលរំលំ​រដ្ឋ​អំណ​ណា​ច​ស្របច្បាប់ តាមរយៈ​ការប្រើប្រាស់​កម្លាំង​មហាជន ធ្វើ​បដិវត្តន៍​ពណ៌​យ៉ាងពិត​ប្រាកដ ជាពិសេស​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​។​

​ផ្អែកលើ​ភស្តុតាង​រឹងមាំ​ដែល​យើង​ប្រមូលបាន រាជរដ្ឋាភិបាល​បានសម្រេច​ចាត់វិធានការ​ច្បាប់ ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៤​ថ្មី (​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៥​ថ្មី ក​ឋា​ខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ចំពោះ​ករណី​លោក​កឹម សុខា គឺជា​ករណី​រឿង​ដោយឡែក​ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ នៃ​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែលជា​អំពើ​ក្បត់ជាតិ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោ​នៅក្នុង​ខ​ណ្​ៃ​ទួលគោក ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​បទល្មើស​ក្បត់ជាតិ​៕​ ​ដោយៈ មុនីរាជ​

spot_img
×