ជម្លោះហិង្សារវាងគ្រួសារសង្ឃមួយអង្គ ប៉ះគ្នានិងសង្ឃមួយវ័យចំណាស់មួយអង្គទៀត បានកំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមប្រទេសថៃនាពេលនេះ ខណៈគេឃើញនារីវ័យក្មេងស្លៀកខោអាវស ត្រូវបានលោកសង្ឃមវ័យចំណាស់១អង្គ ដែលប្រហែលត្រូវជាឪពុក បានបោកផ្តួល ខណៈនាងចូលទៅឃាត់។
ជម្លោះដ៏សាហាវនេះផងដែរ គេពុំទាន់ដឹងថាបានកើតឡើងដោយសាររឿងអ្វីនោះទេ ខណៈដែលបន្ទាប់មក គេបានឃើញនារីស្លៀកខោអាវសនោះ និងស្ត្រីម្នាក់ទៀត បានព្រួតគ្នាវាយទៅលើសង្ឃវ័យចំណាស់មួយអង្គទៀត ដែលជាគូជម្លោះ។ ប៉ុន្តែ បើតាមស្តាប់ និងឃើញផ្ទាល់ក្នុងវីដេអូ នោះលោកសង្ឃវ័យចំណាស់ខាងគ្រួសារស្ត្រីទាំងនោះ ត្រូវបានចោទប្រកាន់ចាប់ដោះកូនស្រីគេ (អ្នកថត)។
ដោយឡែក បើតាមគណនីហ្វេសប៊ុកឈ្មោះ Supachai Tongkham បានបង្ហោះវីដេអូឃ្លីបនៃការឈ្លោះប្រកែកគ្នារវាងគ្រួសារសង្ឃ១អង្គ ជាមួយនឹងសង្ឃ១អង្គទៀត ដោយបានសរសេរបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ «អ្នកណាដែលបានឃើញក្រុមគ្រួសារនេះ សូមកុំអនុញ្ញាតឲ្យចូលក្នុងវត្តឲ្យសោះ ព្រោះថា ឲ្យតែពួកគេទៅដល់ទីកន្លែងណា គឺតែងតែបង្កបញ្ហារហូត ជាក់ស្តែងដូចជានៅទីនេះជាដើម ពួកគេនិយាយបង្កាច់បង្ខូច ប្រមាថព្រះពុទ្ធ យកវត្តអារាមជាទីកន្លែងប្រកមុខរបររកស៊ី។
គ្រួសារនេះដែលមានគ្នា៥នាក់ បានកំពុងស្នាក់នៅខាងមុខវត្ត Sa Phran Chan ស្ថិតនៅក្នុងស្រុក Huai Pong អស់មួយរយៈពេលមកហើយ ។ ប៉ុន្តែ ឥឡូវនេះ ពួកគេត្រូវបានបណ្តេញចេញពីក្នុងតំបន់ហើយ។
ទោះយ៉ាងណា នៅពេលនេះ គេមិនទាន់ដឹងថា ជម្លោះរវាងគ្រួសារសង្ឃ និងព្រះសង្ឃ១អង្គទៀត ផ្តើមចេញពីដោយសាររឿងអ្វីឲ្យប្រាកដនៅឡើយនោះទេ៕ ដោយ៖ លឹម ហុង