ភ្នំពេញ ៖ បើនិយាយពីឈ្មោះកញ្ញ រ៉ូលីន ឬ Miss PhotoCity នោះបងប្អូនមហាជនយ៉ាងច្រើន ប្រាកដណាស់បានស្គាល់រួចហើយ ដែលតារាប្រុសតុបតែងខ្លួនជាស្រី និងពិសេសទឹកដមសំឡេងដ៏ពិសេស អាចច្រៀងបានស្ទើរគ្រប់ទម្រង់បទ និងសូម្បីត្រាប់ដូចម្ចាស់បទជាច្រើនផងដែរនោះ តែងតែបានលេចមុខស្ទើរគ្រប់កម្មវិធីកម្សាន្តតែម្តង។
ដោយសារតែមានជំនាញផ្នែកសិល្បៈដ៏ពូកែពិសេសខុសគេ ជាហេតុធ្វើឲ្យលោក ជួប ច័ន្ទកក្កដា ហៅកញ្ញា រ៉ូលីន ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងតែម្តង ពីសំណាក់ទស្សនិកជនទាំងក្មេងទាំងចាស់ ដែលតែងតែចង់ឃើញ រ៉ូលីន ឡើងសម្តែងឲ្យមើល។
ពិតមែនហើយ ភាពល្បីល្បាញនេះ ក៏បានធ្វើឲ្យរ៉ូលីន ទទួលបានភាពជោគជ័យយ៉ាងច្រើនពីវិស័យសិល្បៈ ក្នុងនោះគេបានឃើញ តារាមានទេពកោសល្យច្រើនរូបនេះ តែងបង្ហាញពីជីវិតដ៏ស៊ីវីល័យដែលគួរឲ្យកោតសរសើរជាខ្លាំង។
អ្វីដែលនឹកស្មានមិនដល់នោះ ស្រាប់តែថ្មីៗនេះ មានការលេចធ្លាយព័ត៌មានដ៏ភ្ញាក់ផ្អើលមួយថា Miss Photo City រ៉ូលីន មិនដែលអួតទេ តែបើមកដឹងពីរបស់ប្រើប្រាស់ទាន់សម័យវិញ គឺ រ៉ូលីន ប្រើនាឡិកសុទ្ធតែម៉ាកRichard Mille 011 Flyback Chronograph ដែលមានតម្លៃដល់ទៅជាង ១២ ម៉ឺនដុល្លារអាមេរិកឯណេះ។
ក្រោយពីបែកធ្លាយព័ត៌មាននេះឡើងធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង ដែលក្នុងនោះអ្នកខ្លះស្ទើរតែមិនគួរឲ្យនោះ ស្រាប់តែពេលនេះ រ៉ូលីន បានបញ្ចេញផ្ទះវីឡាដ៏ធំស្កឹមស្កៃ តាមរយៈសារចាក់បណ្តោយទៅតាមការល្បីនេះយ៉ាងដូច្នេះថា៖ «បើជ្រុលរឿងនាឡិកាហើយដាក់ផ្ទះមួយទៀតម៉ងទៅកុំឲ្យសៅហ្មងចិត្ត»៕ ដោយ៖ លឹម ហុង