ការកើនឡើងតម្លៃដីធ្លីនិងភាពហ្នឹងនរ នៃវិស័យអចលនទ្រព្យនៅប្រទេសថៃ បានកំពុងធ្វើឱ្យការអភិវឌ្ឍការអគារ ដែលប្រើប្រាស់តែមួយមុខមិនអំណោយផល។
ការប្រកួតប្រជែងខ្លាំង នៅក្នុងវិស័យអចលនទ្រព្យមួយចំនួន និងការកើនឡើងថ្លៃដើម ដែលជំរុញដោយការកើនឡើងនៃតម្លៃដីធ្លី ហើយវាបានធ្វើឱ្យវាកាន់តែមានការលំបាកសម្រាប់អ្នកអភិវឌ្ឍន៍ ដែលអភិវឌ្ឍគម្រោងអចលនទ្រព្យដែលប្រើតែមួយមុខ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ការអភិវឌ្ឍគម្រោងប្រើប្រាស់ចម្រុះ ទំនងជានឹងក្លាយជាដំណោះស្រាយដ៏ពេញនិយម និងមិនត្រឹមតែចំពោះអគារ ដែលមានទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអភិវឌ្ឍអគារតែមួយផងដែរ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ។
លោក ស្រី Suphin Mechuchep នាយកគ្រប់គ្រងក្រុមហ៊ុន JLL បានមានប្រសាសន៍ថា ការប្រើអគារចម្រុះដែលរួមបញ្ចូលទាំងការិយាល័យ ហាងលក់រាយ ការិយាល័យនិង/ឬកន្លែងស្នាក់នៅ គឺមិនមានអ្វីថ្មីទេនៅក្នុងទីក្រុងបាងកក។
លោកស្រីបានបន្ថែមថា៖“ បន្ថែមលើការអភិវឌ្ឍចម្រុះដែលមានស្រាប់ គម្រោងថ្មីៗជាច្រើនទៀត ដែលកំពុងអនុវត្តនៅគំរូនេះដែរ ដូចជា Bangkok, The Icon Siam, The Parq, Samyan Mitrtown and Singha Complex។
លោកស្រីថា ការប្រើប្រាស់លំហរឲ្យអស់សក្តានុពលនិងផលិតភាព ការអភិវឌ្ឍចម្រុះកាន់តែនាំមកនូវការរួមបញ្ចូលគ្នា នៃការប្រើប្រាស់ដី។ ការរួមបញ្ចូលគ្នារវាងការប្រើប្រាស់ច្រើន នៅក្នុងការអភិវឌ្ឍន៍តែមួយអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ ចែករំលែកធនធានរួម នៅក្នុងការអភិវឌ្ឍទាំងមូលការបន្ថយថ្លៃដើម នៃការអភិវឌ្ឍន៍ និងការប្រើប្រាស់ដីធ្លីឱ្យបានច្រើនបំផុត។
ផ្អែកលើការទិញលក់ដីធ្លីថ្មីៗនេះ ដីមួយប្លង់នៅទីក្រុងបាងកក ត្រូវបានគេរំពឹងថានឹងទទួលបានតម្លៃមិនតិចជាង ២ លានបាត ក្នុងមួយម៉ែត្រការ៉េ បើគេដាក់លក់នៅពេលនេះ។
ក្នុងតម្លៃនេះ ជម្រើសអភិវឌ្ឍន៍ដែលប្រើតែមួយមុខគឺពិបាក ដូចជាការអភិវឌ្ឍខុនដូប្រណីត ឬសណ្ឋាគារលំដាប់ផ្កាយ ៥ ។
ទោះយ៉ាងណាដើម្បីអភិវឌ្ឍការិយាល័យកម្រិត A លើដីដែលទទួលបានក្នុងតម្លៃ ២ លានបាតក្នុងមួយ
ម៉ែត្រការ៉េ និងទទួលបានប្រាក់ចំណេញតិចលើការវិនិយោគ។ ការអភិវឌ្ឍត្រូវតែទទួលបានអត្រាជួលសរុបអប្បបរមាចំនួន ២.០០០បាត ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈពេលដែលអគារលំដាប់A ដែលមានស្រាប់នៅក្នុង តំបន់អាជីវកម្មលំដាប់ខ្ពស់ កំពុងសម្រេចជួលបានចន្លោះពី ១.០០០ បាតទៅ ១៣០០ បាតក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕
ប្រភព៖ Bangkok Post
ដោយ៖CEN