Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តុកក្តួល​ពេញ​បេះដូង​! លេង​ស៊ី​ម៉ាំង​បង្ក​សំឡេង​រំខាន ក្មេងស្រី​ស្ទាវៗ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ដាក់ទណ្ឌកម្ម ឲ្យ​អង្គុយ​ស្តាប់​ខ្លួនឯង​តើ​ពី​រោះ​ប៉ុណ្ណា (​វីដេអូ​)

​ភ្នំពេញ​៖ ពិតណាស់ អ្នករស់នៅ​ជាប់​ដងផ្លូវ និង​អ្នកធ្វើដំណើរ តែងតែ​ត្អូ​រ​ត្អែ​រ និង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅនឹង​ពួក​ម៉ូតូ​កែច្នៃ​បំពាក់​បំពង់​ស៊ី​ម៉ាំង​បង្ក​ការរំខាន​លាន់ឮ​កក្រើក​ដងផ្លូវ ពី​សំណាក់​ក្រុមយុវជន​ស្ទាវ​មួយចំនួន មិន​ថា​នៅតាម​បណ្តា​ខេត្ត ឬ​នៅក្នុង​ទីក្រុង​ភ្នំពេញ ។

​ទោះយ៉ាងណា ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ត្អូញត្អែរ​របស់​បងប្អូន​ប្រជាពលរដ្ឋ សមត្ថកិច្ច​យើង​ក៏បាន​ចុះបង្ក្រាប និង​ឃាត់​ពួកក្រុម​យុវជន​ស្ទាវៗ​ដែល​ប្រើប្រាស់​ម៉ូតូ​លេង​បំពង់​ស៊ី​ម៉ាំង​រំខាន​ទាំងនោះ យកមក​អប់រំ​ជារឿយៗ​ដោយ​ក្នុងនោះ សមត្ថកិច្ច​បានដាក់​ទណ្ឌកម្ម​ឲ្យ​អង្គុយ​ស្តាប់​បំពង់​ស៊ី​ម៉ាំង​របស់​ពួកគេ​ថា​តើ​វា​ឮលាន់​ពីរោះ និង​ថ្លង់​ប៉ុនណា​ទៅ​។​

​ជាក់ស្តែងៗ ដូចជា​នៅក្នុង​វីដេអូ​ត្រូវបាន​ចែករំលែក​ថ្មីៗ​នេះ​ជាដើម បានបង្ហាញ​ក្មេងស្រី​ជំទង់ៗ​៣​ម្នាក់​ដែល​សុទ្ធតែជា​អ្នកក្លាហាន​ប្រចាំ​ភូមិ ត្រូវបាន​ប៉ូលិស​ដាក់ទណ្ឌកម្ម​ឲ្យ​អង្គុយ​ស្តាប់​បំពង់​ស៊ី​ម៉ាំង​ឡើង​ហ៊ឹង​ស្លឹកត្រចៀក​តែម្តង បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់បាន​ប្រើប្រាស់​ម៉ូតូ​ជាមួយ​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​បង្ក​រំខាន​គេឯង​។​

​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំង​ទៀត​ត​នោះ គឺថា​ពួក​ក្មេងស្រី​ស្ទាវៗ​ទាំង​៣​នាក់​នេះ ក្រៅពី​លេង​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​បង្ក​សម្លេង​លាន់ឮ​ខ្លាំងៗ គឺ​ពួកគេ​សូម្បី​លេង​ស្ទា​យ​បិទ​កៅ​អៀក​ក្បាល​ឲ្យ​ប្លែក​ទៀតផង​។​

​ទោះយ៉ាងណា បន្ទាប់ពី​ដាក់ទណ្ឌកម្ម​ឲ្យ​អង្គុយ​ស្តាប់​បំពង់​ស៊ី​ម៉ាំង​ម្នាក់ៗ​ឡើង​ស្ពឹក​មុខ​រួចហើយ សមត្ថកិច្ច​ក៏បាន​ធ្វើការ​អប់រំ និង​ប្តូរ​ស៊ី​ម៉ាំង​ថ្មី​វិញ​៕ ដោយ​៖ លឹម ហុង​


×