Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ពលក​ខ្មែរ​លួច​ឆ្លងដែន​ចំនួន​២៣​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ខណៈ​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​

​ប៉ូលិស​នាយកដ្ឋាន​កិច្ចការបរទេស (FAD) កាលពីពេល​ថ្មីៗ​នេះ បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ដែល​បាន​លាក់ខ្លួន​នៅក្នុង​ព្រៃ ស្ថិតនៅក្នុង​ខេត្ត Sa Kaeo កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អគ្គស្នងការ​ប៉ូលិស​លោក Suwat Jaengyoduk បានចេញ​បញ្ជា​ឲ្យ FAD ធ្វើការ​ចាប់ខ្លួន​ពលក​រ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​។ លោក​បញ្ជាក់ថា ពលករ​ខ្មែរ​បាន​កំពុង​លួច​ឆ្លងដែន​កាត់​តាម​ព្រៃ នៃ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត Sa Kaeo ។ មន្ត្រី​ទទួល​ព័ត៌មាន​នេះ​កាលពី​វេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ថា មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​កំពុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដោយ​ឆ្លងកាត់​ពី​វត្ត Na Kgam Ket ជិត​ព្រំដែន​។​

​លោក​បន្តថា ពលករ​ខ្មែរ​ខុសច្បាប់​ទាំងនោះ បាន​ចូល​ទឹកដី​ប្រទេស​ថៃ បន្ទាប់ពី​ឆ្លងកាត់​តាម​ព្រៃ ហើយ​ឥឡូវនេះ កំពុងស្ថិត​នៅក្នុង​តំបន់ Toh Tah Phra Ya ក្នុង​ខេត្ត Sa Kaeo ។ ពួកគេ​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ មុនពេល​រថយន្ត​២​គ្រឿង​ដឹក​ពួកគេ​។ រថយន្ត​នោះបាន​បើក​កាត់​តាម​ព្រៃ​នៅក្នុង Khao Hin Son ស្រុក Phanom Sarakham ខេត្ត Chackhoengsao ។ ពលករ​ទាំងនោះ​ត្រូវបាន​ទម្លាក់​ចូលក្នុង​ព្រៃ និង​រង់ចាំ​រថយន្ត​ដទៃទៀត​ដឹក​បន្ត​។ ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​រកឃើញ​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន ២៣ នាក់ ក្នុងនោះ ប្រុស ១៣ នាក់ និង​ស្រី ៩ នាក់ និង​ក្មេង​ម្នាក់ កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​។​

​ពលករ​ខ្មែរ​ទាំងនោះ បាន​ប្រាប់​ប៉ូលិស​ដោយ​អះអាងថា មាន​គេ​មក​ដឹកយក​ទៅធ្វើ​ការជាព​លក​រ​នៅ​ថៃ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ ព្រឹក​។

​ទោះយ៉ាងណា ពលករ​ខ្មែរ​ទាំង​២៣​នាក់ នោះ​ត្រូវបាន​ចាប់ខ្លួន និង​បញ្ចូនទៅ​កាន់​ប៉ុស្តិ៍ Khao Hin Son ។ មន្ត្រី​សុខាភិបាល​សាធារណៈ​ខេត្ត​នេះ​បាន​បញ្ជាក់ថា ជនសង្ស័យ​នឹង​ទទួល​ការធ្វើ​តេស្ត Covid-19 ជាមួយ​ផែនការ​នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ផងដែរ​៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ Khaosod)


×