ភ្នំពេញ៖ កញ្ញា សុខ ពិសី ក៏ជាតារាមួយដួងក្នុងដួងចិត្តយុវវ័យ និងជាគ្រាប់ពេជ្រនៃផលិតកម្មសាន់ដេ ព្រោះតែទឹកដមសំឡេងដ៏ផ្អែមស្រទន់របស់នាង និងព្រមទាំងមានរូបសម្រស់កាន់តែស្រស់ស្អាតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលគួរជាទីទាក់ទាញភ្នែកមហាជន។
ពិតមែនហើយ សុខ ពិសី ត្រូវបានគេមើលឃើញថា ហាក់ស្រកគីឡូខ្លាំង មើលសឹងមិនស្គាល់ ព្រោះថាពេលនេះនាងឡើងស្គមស្វែល រាងតូនច្រឡឹងគួរឲ្យបេតី។ ហើយទន្ទឹមនេះផងដែរ អ្នកខ្លះក៏បានលើកឡើងនេះថា ពិសី ខំប្រឹងសម្រកទម្ងន់បែបនេះ ក៏ព្រោះតែដើម្បីផ្គាប់ចិត្តគូស្នេហ៍ដ៏អាថ៌កំបាំងម្នាក់ ដែលនាងកម្របញ្ចេញឲ្យអ្នកគាំទ្រឃើញជាសាធារណៈ។
ងាមកចាប់អារម្មណ៍រឿងសម្ផស្សខុសប្លែកខ្លាំងនេះវិញផងដែរ កន្លងៗមក គ្រាប់ពេជ្ររបស់ផលិតសាន់ដេរូបនេះ ក៏ធ្លាប់លេចព័ត៌មានបង្កការភ្ញាក់ផ្អើល ទាក់ទងរឿងកែខ្ទង់ច្រមុះ និងវះកាត់កែថ្គាមជាដើម ព្រោះតែគេកត់សម្គាល់ឃើញថា ទម្រង់មុខមាត់របស់តារាស្រីរូបនេះមានសភាពប្លែកខ្លាំង បើប្រៀបធៀបពីទម្រង់មុខកាលពីនាងទើបចូលប្រឡូកសិល្បៈពីដំបូងៗ។
ទាក់ទងនឹងពាក្យចចាមអារាមផ្ទុះឡើងមិនចេះចប់មិនចេះហើយនេះ តារាចម្រៀង សុខ ពិសី អត់ទ្រាំពុំបាន ក៏សម្រេចចេញមុខនិយាយនៅក្នុងវីដេអូឡាយមួយ ដោយហ៊ានភ្នាល់ដាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ មិនថាផ្ទះ ឡាន ឬ លុយនៅក្នុងកុងធនាគារទាំងប៉ុន្មាន ប្រសិនបើពិនិត្យឃើញថា នាងពិតជាបានវះកាត់កែថ្នាមពិតមាននោះ ប៉ុន្តែ ផ្ទុយមកវិញ ប្រសិនបើក្នុងករណីទៅពិនិត្យពេទ្យៗ មិនរកឃើញថា ទម្រង់មុខរបស់នាងពិតជាមិនដូចគេចេះតែនិយាយ កញ្ញាសូមឲ្យអ្នកដែលបាននិយាយ យកទ្រព្យសម្បត្តិរបស់អ្នកទាំងអស់នោះ ប្រគល់ឲ្យនាងដើម្បីយកទៅជួយជចាស់ជរា និងប្អូនប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ប៉ុន្តែ ក្នុងនោះ សុខ ពិសី បានសារភាពប្រាប់ត្រង់ៗថា ចំពោះច្រមុះគឺនាងពិតជាបានវះកាត់កែតឆ្អឹងពិតមែន ដោយសារមូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍កាលពីលើកមុន៕ ដោយ៖ លឹម ហុង