Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកតា​ម្នាក់​ចំណាយពេល ៣០ ឆ្នាំ ដើម្បី​ជីក​ប្រឡាយ​ជា​ផ្លូវ​សម្រាប់​បង្ហូរ​ទឹកភ្លៀង​ពីលើ​ភ្នំ មកកាន់​ភូមិ ដល់ពេល​បាន​ផល ម្នាក់ៗ​បើកភ្នែក​ធំៗ​…!

​សារព័ត៌មាន ANI បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស Twitter របស់ខ្លួន បង្ហាញ​ឲ្យ​ដឹង​ពី​បុរស​វ័យ​ចំណាស់​ម្នាក់ នៅក្នុង​រដ្ឋ Bihar ប្រទេសឥណ្ឌា ដែល​បាន​ខិតខំ​មិន​គិតពី​ការនឿយហត់ ​ជីក​ប្រឡាយ​១​ខ្សែ​មាន​ប្រវែង ៣ គីឡូម៉ែត្រ ដើម្បី​ឲ្យ​ទឹកភ្លៀង​ដែល​ហូរ​ចុះ​ពីលើ​ភ្នំ​ក្បែរ​នោះ បាន​ទៅកាន់​ភូមិ​របស់គាត់ ដោយ​ត្រូវ​ចំណាយពេល​អស់​រយៈពេល ៣០ ឆ្នាំ ឯណោះ ព្រោះ​គ្មាន​នរណាម្នាក់​យក​ភ្នែក​មើល​ជួយ​ត្រួសត្រាយ​គាត់​នោះទេ​។​

​លោកតា Laungi Bhuiyan បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​ចំណាយពេល ៣០ ឆ្នាំ ដើម្បី​ជីក​ប្រឡាយទឹក​១​ខ្សែ​នេះ ដើម្បី​ឲ្យ​ទឹកភ្លៀង​ហូរ​ចុះ​ពី​ភ្នំ ធ្លាក់​ទៅកាន់​ស្រះ​ក្នុងភូមិ​»​។​

​លោកតា​បន្ថែមថា​៖ «​ក្នុង​រយៈពេល ៣០ ឆ្នាំ មកនេះ គឺ​គ្មាន​អ្នកណាម្នាក់ បានមក​ចូលរួម​ក្នុងការ​ខិតខំ​នេះ​ទេ​។ អ្នកភូមិ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង ដើម្បី​រកប្រាក់​ចិញ្ចឹមជីវិត ប៉ុន្តែ ខ្ញុំ​វិញ បានសម្រេច​ចិត្ត​រស់នៅ​ឯ​ស្រុក​»​។​

​ទោះយ៉ាងណា ឥឡូវនេះ ប្រឡាយទឹក​នេះ ត្រូវធ្វើ​រួចរាល់​ហើយៗ ពួក​អ្នកភូមិ​ជាច្រើន​ក៏បាន​យល់​ពី​សារសំខាន់ និង​តម្លៃ​ដ៏​ធំធេង​នៃ​ការងារ​របស់គាត់​ផងដែរ​។​

​អ្នកភូមិ​ម្នាក់​និយាយថា​៖ «​ប្រឡាយ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​សត្វ​មួយចំនួនធំ និង​ដើម្បី​ស្រោចស្រព​ដី​ផងដែរ​។ គាត់​មិន​ធ្វើ​វា​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេ តែ​សម្រាប់​តំបន់​ទាំងមូល​»​។​

​អ្នកផ្សេង​ទៀត​បាន​ចែករំលែក​ថា​៖ “​មនុស្ស​ជាច្រើន​នឹង​ទទួលបាន​អត្ថប្រយោជន៍​នៅទីនេះ​។ ឥឡូវនេះ​ប្រជាជន​បាន​ស្គាល់​គាត់​ដោយសារ​ការងារ​របស់​គាត់​»៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

 

×