ភ្នំពេញ៖ អ្នកស្រី សៀវម៉ី ត្រូវបានចាត់ទុកជាតារាហ្វេសប៊ុក កំពុងទទួលការចាប់អារម្មណ៍តាមដានខ្លាំង នៅលើបណ្តាញសង្គម ព្រោះតែអ្នកស្រីជាបុគ្គលមានការតស៊ូ និងពូកែរកស៊ីម្នាក់ ទទួលបានភាពជោគជ័យខ្លាំងលើមុខជំនួញជាច្រើន ដែលជាហេតុធ្វើឲ្យអ្នកស្រីមានលទ្ធភាពជួយប្រជាជនក្រីក្រ និងចូលរួមចំណែកដល់សង្គម ចំណាយអស់ធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយសារទឹកចិត្តដ៏សប្បុរសធម៌ និងការលះបង់ដ៏ធំធេងនេះ អ្នកស្រីក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាជំទាវឧកញ៉ាផងដែរ។
កាលពីពេលថ្មីៗនេះ អ្នកស្រី អ៊ាន សៀវ ម៉ី បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរជាខ្លាំង ក្រោយពីបានឃើញអ្នកស្រីធ្វើពិធីបុកភូមិគ្រឹះថ្មី និងខួបកំណើតខ្លួនឯងយ៉ាងធំក្នុងថ្ងៃតែមួយ (09/09/2020) ដែលគេប៉ាន់ស្មានចំណាយខ្ទង់សែនដុល្លារឯណោះ សម្រាប់ធ្វើពិធីទាំងពីរនេះ។
ទោះយ៉ាងណា មានមនុស្សមួយចំនួនតូច ដែលហាក់មានចិត្តច្រណែននឹងការមានបានរបស់អ្នកស្រី ពួកគេតែងធ្វើនូវរឿងអាក្រក់ៗមិនចេះចប់មិនចេះហើយ ជាក់ស្តែងតាមរយៈការចូលមកខំមិនជេរប្រមាថដៀលគ្រប់សព្វបែបយ៉ាង ដែលអ្នកស្រីសឹងតែទប់កំហឹងពុំបាន នៅរៀងរាល់ពេលឡាយម្តងៗ។
ដោយឡែក កាលពីយប់មិញនេះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ អ្នកស្រី សៀវម៉ី បានឡាយព្រលះធ្ងន់ៗទៅលើមនុស្សមួយចំនួន ដែលបានជេរប្រមាថ ដៀលអ្នកស្រីយ៉ាងធ្ងន់ៗ ដោយអ្នកស្រីឲ្យអ្នកទាំងអស់នោះត្រៀមខ្លួនឲ្យហើយទៅ ដើរសប្បាយឲ្យហើយទៅ ភ្ជុំហើយអ្នកស្រីនឹងព្រលះចេញទាំងអស់។
ក្នុងនោះផងដែរ អ្នកស្រី សៀវម៉ី ក៏បានបង្ហាញមុខនារីម្នាក់ដែលអ្នកស្រីថាពូកែស៊ីត្រាយ ពូកែខមិនដៀលអ្នកស្រីកប់ៗមាត់ ដែលទាំងអ្នកស្រីពុំដែលស្គាល់ផងនោះ។ ដែលម្នាក់ស្រីនេះ ត្រូវបានស្គាល់ថាមានឈ្មោះ លីហ្សា និង គណនីហ្វេសប៊ុកឈ្មោះ Míśś RííSáá Áńgéł មានស្រុកកំណើតនៅខេត្តស្វាយរៀង សព្វថ្ងៃធ្វើការនៅកាស៊ីណូសុខា កំពង់សោម។
ប៉ុន្តែទន្ទឹមនោះផងដែរ ខណៈពេលឃើញអ្នកស្រីនិយាយខ្លាំងៗ ស្អែកឡើងនឹងទៅដល់កាស៊ីណូវាយខ្នោះ ស្រាប់តែនារីរូបនេះក៏បានប្រញាប់ចេញមុខសុំទោសអ្នកស្រីជាសាធារណៈថា៖ «នាងខ្ញុំសុំសូមទោសដល់លោកឧកញ៉ា អ៊ាន សៀវម៉ី ដែលនាងខ្ញុំបានខំមិនក្នុងផេកសារព័ត៌មានមួយ ធ្វើឲ្យប៉ះពាល់ដល់លោកឧកញ៉ា ប៉ុន្តែនាងខ្ញុំបានលុបខំមិននោះចោលរួចអស់ហើយ សូមលោកឧកញ៉ាអភ័យទោសដល់នាងខ្ញុំផង នាងខ្ញុំទើបតែចូលខំមិនប៉ះពាល់លោកលើកទីមួយទេ នាងខ្ញុំមិនដែលខំមិនអ្វីឡើយ សូមលោកឧកញ៉ាមេត្តា» ។
ដោយឡែក ងាកមកចាប់អារម្មណ៍បុគ្គលសំខាន់ម្នាក់ទៀត ដែលអ្នកស្រី សៀវម៉ី ថានឹងព្រលះមុនគេពេលភ្ជុំរួច ដែលអ្នកស្រីនិយាយមិនសំដៅឈ្មោះថា «អាវ៉ែនតា»។ ក្នុងនោះអ្នកស្រីបានប្រើភាសាធ្ងន់ៗយ៉ាងដូច្នេះថា៖ «ជាពិសេសអាវ៉ែនតា ព្រលះហែងហើយ ប្តឹងហែងទៀត ព្រោះបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈ ពីមុនអញគោរពកោតសរសើរហែង ឥឡូវ អញស្អប់ហែងដូចអាចម៌ អ្ហែងត្រូវចាំណា ហែងបញ្ចេញឈ្មោះអញ ដៀលអញពេញៗមាត់ អ្ហែងមានកស្សិណសាក្សីទេ ដែលហែងនិយាយពីអញ អ្ហែងត្រៀមទៅ ប្រយ័ត្នលក់ 570 សងអញអត់គ្រាន់… យកភស្តុងតាមកឲ្យអញទាំងអស់ ដែលអ្ហែងដៀលអញកប់ៗមាត់ ដែលអញមិនទាន់តបតទៅអ្ហែង ពីព្រោះអញឲ្យសិរីសួស្តីអញឡើងសិន»។
តែយ៉ាងណា យើងក៏មិនដឹងថា អ្នកស្រីចង់សំដៅទៅលើបុគ្គលរូបណានោះទេ ហេតុនេះមានតែបងប្អូនមហាជនជាអ្នកតាមដានទេ ទើបដឹងច្បាស់ថាជានរណា…?៕ ដោយ៖ លឹម ហុង