ភ្នំពេញ៖ វីដេអូថ្មីមួយ បានកំពុងទទួលការចាប់អារម្មណ៍ និងហួសចិត្តខ្លាំងមែនទែន ខណៈដែលឃើញស្ត្រីជាម្តាយម្នាក់បានថតវីដេអូឲ្យគេឯងគ្រប់គ្នាបានឃើញកូនស្រីកំពូលរពិសរបស់ខ្លួន និងលទ្ធផលខ្សែកមាស១ខ្សែត្រូវដាច់ខ្ចេចខ្ទីទាំងស្រុង ដោយសារកូនស្រីម្នាក់នេះយកទៅទំពារ ព្រោះស្មានថាជាស្ករសូកូឡា។
ក្នុងសំឡេងរដឺនជាអ្នកខេត្តសៀមរាប ដែលត្រូវបានដឹងថារស់ក្នុងស្រុកអង្គរជុំ ស្រី្តជាម្តាយរូបនោះក្រៅពីពុំដឹងថានឹងត្រូវធ្វើអ្វីកូនកើត បានត្រឹមជេរស្តីនូវពាក្យពេចន៍អាក្រក់ៗជាច្រើន ដែលធ្វើឲ្យមហាជនសម្តែងការហួសចិត្តរិះគន់បែបៗនេះថា៖ «ម្តងញ៉ាំ,ម្តងស៊ី,ម្តងកូន,ម្តងមីគ្រាប់បេ រឿងដែលគួរឲ្យចង់សើច គឺម៉ែវាវិញទេជេរបានល្អដូចម៉ែរខ្ញុំដែរ»។ រីឯអ្នកខ្លះទៀត ក៏និយាយកំប្លែងលេងថា៖ «មកពីម្តាយហ្នឹងអត់ដែលទិញសូកូទ្បាឲ្យកូនញ៉ាំ»។
ទោះយ៉ាងណា គេក៏បានទូន្មានស្ត្រីជាម្តាយថា៖ «កុំខឹងកូនអី កូនកើតចេញពីយើងតើ ខ្សែកអាចរកបានទៀត ហើយអ្វីដែលល្អនោះ គួរតែយកកូនទៅពេទ្យ ដើម្បីពិនិត្យមើលឲ្យបានល្អិតល្អន់ ប្រសិនបើគាត់លេបមាសចូលមែន គឺអាចមានគ្រោះថ្នាក់ដល់ជីវិត»៕ ដោយ៖ លឹម ហុង