Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​

ខេត្ត​ស្ទឹងត្រែង ​៖ រថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ស្របគ្នា​កាលពី ព្រឹក​ទី​៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៧៨​ ចំណុច​បង្គោល​លេខ ៤៧៥- ៤៧៦​ស្ថិតនៅក្នុង​ភូមិ​ច្រប់​ ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង ​បណ្តាល​ឲ្យ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​។​ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទុក​ទាំង​តៃកុង​និង​រថយន្ត​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ យា​វ វុ​ឌ្ឍី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ សង្កា​ត​ក្បាល​រមាស​។​

​រថយន្ត​បង្ក​ម៉ាក់​ហ៊ីយ៉ានដាយ​ពណ៌​ស ពាក់​ស្លាក់​លេខ ONG77 2-011​បើក​ដោយ​ឈ្មោះ ម៉ុក សុភាព​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​អង្កា​រ រស់នៅ​ស្រុក​អង្គ​ជ័យ​ខេត្ត​កំពត​។ ប​ច្ច​ប្បន្ន​ទាំង​រថយន្ត​និង​តៃកុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទុក​សួរនាំ​ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×