ជារណ្ដៅដ៏សែនជ្រៅនៅសាគរខាងត្បូងលើកោះ “Xisha Islands” ហើយកន្លែងនេះគឺជាទីតាំងដែល ស្ដេចស្វា ស៊ុនអ៊ូខុង ចុះទៅយកដំបងសិល្ប៍មាសពីឋាន ភុជង្គនាគ ក្នុងដំណើរទៅចម្លងធម៌នៅទិសខាងលិច។ រឿងនិទានមួយនេះបានបង្កើតឡើងក្នុងសតវត្សរ៍ទី១៦ វាជារឿងដ៏ល្បីមួយក្នុងចំណោមរឿងនិទានធំៗទាំង ៤ ក្នុងយុគសមយ័នោះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជិតមួយឆ្នាំមក អ្នកជំនាញចិនបានប្រកាសថា រូងមួយនេះគឺមានជម្រៅដល់ទៅ ៣០០ម៉ែត្រ។
កាលពីខែសីហា ឆ្នាំ២០១៥ ក្រុមការងារស្រាវជ្រាវរបស់វិទ្យាស្ថាន សម្រាប់ការពារផ្កាថ្ម បានចាប់ផ្ដើមធ្វើការសិក្សានៅកន្លែងនោះ ហើយបានបញ្ចប់សព្វគ្រប់នៅក្នុងខែមិថុនា ឆ្នាំ២០១៦ ដោយបានដឹងថា វិជ្ជមាត្រវាមានទំហំ ដល់ទៅ ១៣០ម៉ែត្រ សឹងតែជ្រៅដល់អាចដាក់ ទួអេសហ្វែល (Eiffel Tower) ទាំងមូលបាន។
CCTV រាយការណ៍ថា រដ្ឋការក្រុង Sansha បានដាក់ឈ្មោះកន្លែងនេះថា “The Sansha Yongle Blue Hole” កាលពីថ្ងៃ ២៤ កក្កដា ២០១៦ ហើយនឹងបន្តធ្វើការសិក្សាកន្លែងនេះបន្តទៀត៕ ក្ខិណី