ភ្នំពេញ៖ អាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ក្នុងឆាកជីវិតមនុស្សប្រុសស្រីគ្រប់រូប។ ពិតមែនហើយ ទម្រាំមានថ្ងៃនេះ និងអាចក្លាយជាប្តីប្រពន្ធពេញច្បាប់នឹងគ្នា សម្រាប់គូស្នេហ៍ខ្លះ មិនមែនជាការងាយស្រួលនោះទេ គឺត្រូវឆ្លងកាត់ប្រឈមនឹងបញ្ហា និងការអត់ធ្មត់ជាច្រើន ព្រោះថា គូស្នេហ៍ដែលផ្តល់កិត្តិយសដល់ឪពុកម្តាយទាំងសងខាង ពុំមែនចេះភ្លើតភ្លើនទៅតាមចំណង់ស្នេហ៍ភ្លើងចំបើងនោះឡើយ។
ដោយឡែកសម្រាប់គូស្នេហ៍មួយគូនេះវិញ ទើបតែបានក្លាយជាគូដណ្តឹងនឹងគ្នាកាលពីពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានឪពុកម្តាយទាំងសងខាងរៀបចំនូវពិធីភ្ជាប់ពាក្យ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើទោះជាអ្នកទាំងពីរទើបតែបានស្គាល់ក៏មែនពិត តែដោយសារក្តីស្រឡាញ់មានចំពោះគ្នា អ្នកទាំងពីរបានតស៊ូជាមួយគ្នារហូតមានថ្ងៃមង្គលនេះឡើង។
នេះបើតាមគណនីហ្វេសប៊ុកខាងស្រីដែលមានឈ្មោះ Mää Lai បានសរសេររៀបរាប់ប្រវត្តិស្នេហ៍របស់ខ្លួនឲ្យដឹងថា៖ «ដោយសារតែលក់ត្រកួនទើបធ្វើឲ្យយើងមានថ្ងែនេះ អូនអ្នកលក់ បងអ្នកទិញ តែមិនមែនទិញត្រកួនទេ គឺទិញអ្នកលក់ ស្គាល់គ្នាបាន២៨ថ្ងៃ គាត់ហ៊ាន គាត់បាននាំចាស់ទុំមកចូលសួរដល់ម៉ាក់ប៉ា ទម្រាំតែមានថ្ងៃនេះមិនមែនជារឿងងាយទេ ទោះយើងស្គាល់គ្នារយៈពេលខ្លី តែការឆ្លងកាត់រឿងរ៉ាវច្រើនខ្លាំងណាស់ ទាំងសប្បាយទាំងយំតែពេលដែលយើងសប្បាយគឺមានតិចណាស់ ពេលខ្លះក៏មានអារម្មណ៍ហត់ តែទោះហត់ប៉ុនណាក៏យើងមិនបោះបង់គ្នារហូត់ដល់ពេលនេះ។ អូនអរគុណបងខ្លាំងណាស់ដែលខំតស៊ូរឆ្លងកាត់គ្រប់យ៉ាងដើម្បីអូន ទោះពេលខ្លះបងហត់ក៏បងមិនទុកអូនចោល បងនៅតែមានពេលសម្រាប់អូន Mrr Gab ហើយក៏អរគុណដល់ម៉ាក់ប៉ាទាំងសងខាង បើសិនជាគ្មានគាត់ពួកយើងក៏មិនមានថ្ងៃនេះ 22.06.2020 19.09.2020»៕ ដោយ៖ លឹម ហុង