Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ​៖ បើសិន​បាត់បង់​សន្តិភាព នោះ​កម្ពុជា​នឹង​ត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​

​ព្រៃឈរ ខេត្ត​កំពង់ចាម ​៖ ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ បាន​គូសបញ្ជាក់ថា សន្តិភាព​គឺជា​កត្តា​សំខាន់ ដើម្បី​ធានា​ដល់​ដំណើរការ​កសាង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏​ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ហើយ​បើ​សិន​បាត់បង់​សន្តិភាព នោះ​កម្ពុជា​នឹង​ត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​របស់ វត្ត​អម្ពវ័ន ហៅ​វត្ត​ស្រោង ដែល​មាន​អាយុកាល ៦១​ឆ្នាំ ស្ថិតនៅក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ អំពី​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការស្តារ និង​កសាង​ប្រទេស​ចេញពី​ចំណុចសូន្យ ដោយ​ត្រូវ​ប្រឈម​បញ្ហា និង​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​រាប់រយ​ជំពូក ដើម្បី​ដឹកនាំ​នាវា​កម្ពុជា មកកាន់​ត្រើយ​សុខសន្តិភាព និង​វឌ្ឍនភាព​ដូច​បច្ចុប្បន្ន​។​

“​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន​កំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​ក្លាយជា​ប្រទេស​គោលដៅ ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរណ៏ និង​វិនិយោគ ជាមួយនឹង​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​គិត​ជា​មធ្យម ៧% ក្នុង​រយៈពេល ២​ទស្សវត្ស​ចុង​ក្រោយ​”​។ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​។​

“​ជាមួយ​វឌ្ឍនភាព​ដ៏​ប្រសើរ​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានឱកាស​បង្កើន​ជីវភាព និង​ប្រាក់​ចំណូល​កាន់តែ​សមរម្យ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្តន៍​នៃ​សាកល​ភាវូបនីយកម្ម​។ ក្នុង​រយៈពេល ៥​ឆ្នាំនេះ ប្រាក់បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ បាន​កើនឡើង​បី​ដង ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ និយោជិត ក៏​បាន​កើន​ឡើង​ជាង​ពីរ​ដង​ផងដែរ​” លោក​រដ្ឋមន្ត្រី​បាន​អះអាង​បន្ថែម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×