Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធន់​យក្ស ៣ គ្រឿង​បុក​គ្នា បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស​ធ្ងន់​

តាកែវ ៖ នៅ​យប់​ថ្ងៃទី​០៧ កុម្ភៈ ២០១៨ វេលា​ម៉ោង ១១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​ធំ​ចំនួន ៣ គ្រឿង បុក​គ្នា​ក្នុង​ទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​អោយ​តៃកុង​ឡាន​ម្នាក់​រងរបួស​ធ្ងន់​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ដូន​កែវ ។ ហេតុ​ការណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៧៩ – ៨០ ស្ថិតនៅក្នុង​ភូមិ​ត្រាំ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តាកែវ ។

​លោក ឥ​ន មណ្ឌល អធិការរង​ក្រុង​ដូន​កែវ បានអោយដឹងថា រថយន្ត​ដែល​បុក​គ្នា​ទាំង ៣​គ្រឿង​រួមាន ទី​១ ម៉ាក នី​សាន់ ពណ៌​ស្លា​ទុំ ស្លាក​លេខ​ភ្នំពេញ 3C-9112 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយពេល​កើតហេតុ បាន​រត់គេចខ្លួន​បាត់ រថយន្ត​ទី ២ ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ័សរ លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0729 បើកបរ​ដោយ​ឈ្មោះ ទួន សា​នេន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត បាន​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ដូន​កែវ ។ រថយន្ត​ទី ៣ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សរ លាយ​ខៀវ ដូចគ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0147 បើកបរ​ដោយ​ឈ្មោះ សែម តាំង ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​និង​ម្ចាស់​រថយន្ត​ទី​២ តែ​រូប​គាត់​មិន​មាន​រងរបួស​អ្វី​ឡើយ ។

​លោក​អធិការរង​ក្រុង​ដូន​កែវ បាន​បន្តថា មូលហេតុ​ដែល​បង្ករ​អោយ​មាន​ករណី​គ្រោះថ្នាក​ចរចណ៏​នេះ​កើតឡើង គឺ​បណ្តាលមកពី​បើកបរ​ក្នុង​ល្បឿន លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន ចំពោះ​រថយន្ត​ទាំង​បី​គ្រឿង​នោះ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រងចាំ​ការដោះស្រាយ​ពី​ភាគី​ទាំងសងខាង​៕ តាកែវ​

 

×