Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ប្រជុំ​អនុម័ត​សេចក្តីស្នើច្បាប់​ចំនួន​៤​ពាក់ព័ន្ធ​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា នេះ រដ្ឋសភា​បាន​ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សេចក្ដីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ឃុំ សង្កាត់​។​

​ការដាក់​បញ្ជូន​សេចក្តីព្រាងច្បាប់​ទាំង​៤ នៅក្នុង​កិច្ចប្រជុំសភា គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រជុំ​សម្រេច​នៅវេលា​ម៉ោង​៧​និង​៣០​នាទី មុន​សភា​ប្រជុំ​ពេញអង្គ​។​

​កូរ៉ុម​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​នេះ មាន​ចំនួន​៦៧​សម្លេង មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិកា​អត់​ចូលរួម​ប្រជុំ​សភា​នោះទេ​។​

​លោក​ជាម យៀប តំណាង​ក្រុមតំណាងរាស្ត្រ​ហត្ថលេខី បាន​ថ្លែងថា ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គ្មានអ្វី​ពាក់ព័ន្ធ​ទៅនឹង​ចេតនា​ចង់​បំផ្លិចបំផ្លាញ​បុគ្គល ឬ​គណបក្សនយោបាយ​ណាមួយ​ឡើយ គឺ​ដោយយោង​តាម​ការ​វិត្ត​ន៍ នៃ​សភាពការណ៍​នយោបាយ​បត់បែន​នា​បច្ចុប្បន្ននេះ​យោងតាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ជា​បន្តបន្ទាប់ និង​បទដ្ឋាន​ទាំងឡាយ​ដែល​នៅ​ជា​ធរមាន​។​

​លោក​បន្តថា ចំពោះ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​សំដៅ​ការរៀបចំ​ការបែងចែក​អាសនៈ ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ក្រោយពេល​គណបក្សនយោបាយ​ណាមួយ​នោះ ដែល​បាន​ចូល​ប្រកួតប្រជែង​បោះឆ្នោត​សកល ឬ​អសកល និង​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​តុលាការ ឬ​សមត្ថកិច្ច​រំលាយ និង​រំសាយ​ចោល​ជា​ស្ថាពរ​៕​ ​ដោយៈ មុនីរាជ​

×