Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ៖ កម្ពុជា​គ្មាន​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ទេ តែមាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែង​បែបនេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល ដើម្បី​អប់រំ​ផ្សាយ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​ក្រសួងការពារជាតិ នៅ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្រសួងការពារជាតិ ដែល​បាន​ដំណើរការ​រយៈពេល​៣​ថ្ងៃ ចាប់ពី​២៨-៣០ ខែកញ្ញា ឆ្នាំ​២០២០ ។

​ពិធី​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា គឹមអ៊ី អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងការពារជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​វរសេនីយ៍ ឧ​ត្ត​ម​សេនីយ៍ ពី​អង្គភាព​ចំណុះ​ក្រសួងការពារជាតិ និង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​ប្រសាសន៍​បន្ថែមថា ការផលិត​គ្រឿងញៀន​ធម្មជាតិ​មាន​កាយ​ថយចុះ ការផលិត​គ្រឿងញៀន​សំយោគ និង​គីមី​មានការ​កើនឡើង​ខ្លាំង តាមរយៈ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បានធ្វើ​កម្ពុជា​បង្ក្រាបបាន​ឈ្មួញ​ជួញដូរ​គ្រឿងញៀន ក្នុង​មួយ​ថ្ងៃជា​មធ្យម​២៩​ករណី និង​ឃាត់ខ្លួន​មនុស្ស​៥៩​នាក់​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ក៏បាន​ថ្លែង​ដោយ​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ពិសេស​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងការពារជាតិ​ដែល​បាន​បង្កើត​បណ្តុះបណ្តាល​នេះ​ឡើង ស្រប​ពេលដែល​ការងារ​ការផ្សព្វផ្សាយ​អប់រំ ពី​បញ្ហា​គ្រឿងញៀន​ជាការ​ងារ​ចាំបាច់​ដើម្បី​បង្រួម​ទីផ្សារ​ជួញដូរ​គ្រឿងញៀន និង​បង្រួម​ទីផ្សារ​ប្រើប្រាស់​ឱ្យ​រួម​តូច ហើយ​ដាច់​ឆ្ងាយ​ពីគ្នា​៕​ដោយ​៖​កូ​ឡាប​

×