Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីបឹងកញ្ឆែត

+គ្រឿងផ្សំ ៖

-ត្រីដៀប ឬត្រីរ៉ស់ ៖ ធ្វើស្រកាឲ្យស្អាត
-បន្លែ ៖ កញ្ឆែត
-កាពិ
-ម្ទេសឆ្អើរ ៖ ចិញ្ច្រាំឲ្យម៉ដ្ឋ
-គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច រមៀត ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាឲ្យម៉ដ្ឋ
-ខ្ទិះដូង ៖ ពូតយកក្បាលខ្ទិះ និងចុងខ្ទិះ
-អំពិលទុំ ៖ ច្របាច់យកទឹក
-សណ្តែកដី ៖ បុកកុំឲ្យម៉ដ្ឋពេក
-ស្កត្នោត ប៊ីចេង ម្សៅស៊ុប

+វិធីចម្អិន ៖

-ដាក់ខ្ទះដាំចាក់ខ្លាញ់ទុកឲ្យក្តៅ ដាក់ត្រីចូលបំពងឲ្យឡើងពណ៌ក្រហមពងក្រឡាត ដួសទុកមួយអន្លើ។

+វិធីធ្វើទឹកគ្រឿង ៖

-ដាក់ខ្ទះដាំឲ្យក្តៅចាក់ក្បាលខ្ទិះចូល ដាក់កាពិ , ម្ទេសឆ្អើរ, គ្រឿងបុកម៉ដ្ឋ, ស្ករត្នោត, ប៊ីចេង, ម្សៅស៊ុប, ទឹកអំពិលទុំ កូរចូលគ្នាឲ្យសព្វ ឲ្យឡើងក្លិនឆ្ងុយ សឹមចាក់ទឹកចុងខ្ទះថែមឲ្យល្មមរសជាតិ និងស្រោចពីលើត្រី និងបន្លែ។

+របៀបរៀបដាក់ចានពិសារ ៖

យកចានពងក្រពើ ឬឆ្នាំងភ្លើង ដោយរៀបបន្លែដាក់ពីក្រោម ត្រីដាក់ពីលើ ហើយរៀបបន្ថែមបន្លែលើត្រី មើលទៅឲ្យទំនងស្អាត ទើបចាក់ទឹកគ្រឿងស្រោចពីលើ និងរោយសណ្តែកដី ជាការស្រេច៕ សូមសាកល្បងតាមការគួរ!

×