ភ្នំពេញ ៖ យុវជនម្នាក់ខឹងក្រុមគ្រួសារមិនឱ្យយកម៉ូតូទៅជិះដើរលេខពេលយប់ក៏ចងកសម្លាប់ខ្លួននៅចំណុចផ្ទះរបស់ខ្លួន ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យហើយបានប្រទះឃើញសាកសពនៅម៉ោង១១និង៣០នាទី ថ្ងៃទី ៩ ខែកុម្ភៈ ២០១៨នេះ ។
អ្នកភូមិបានឱ្យដឹងថា៖សពជនរងគ្រោះខាងលើឈ្មោះ រិន ដារ៉ា អាយុ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុដោយជនរងគ្រោះបានយកកន្សែងពោះគោពណ៍ ក្រហម ចងនឹងធ្នឹមផ្ទះ។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា៖មុនពេលកើតហេតុ កាលពីថ្ងៃទី៨ខែកុម្ភះនេះជនរងគ្រោះបានសុំឪពុកទៅធ្វើការោងចក្រ
លុះល្ងាចឡើងបានសុំម៉ូតូយកទៅជិះតែអ្នកផ្ទះមិនឱ្យយកម៉ូតូទៅជិះទេពីព្រោះមិនចង់ឱ្យដើរលេងយប់។លុះដល់ព្រឹកឡើងថ្ងៃទី៩ខែកុម្ភះយុវជនរងគ្រោះបាននិយាយថាអ្នកផ្ទះទាំងអស់គ្នាមិនស្រលាញ់ខ្លួនសោះរហូតដល់ម៉ោងជិត១១ថ្ងៃទី៩ដដែលស្រាប់តែឃើញជនរងគ្រោះចងក នឹងធ្នឹមផ្ទះស្លាប់តែម្តង ។
យោងតាមសម្តីឪពុករបស់ជនរងគ្រោះឈ្មោះម៉ៅ ផានិត អាយុ៤៩ឆ្នាំបានបញ្ជាក់ករណីខាងលើនេះពួកគាត់មិនបានប្តឹងផ្តល់ និងចោទប្រកាន់ទៅលើនរណាម្នាក់នោះទេគឺកូនប្រុសរបស់គាត់ពិតជាចងកសម្លាប់ខ្លួនឯង។ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍និងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យលើខ្លួន សព ថាពិតជាស្លាប់ដោយសារចងក ពិតមែន ទើបរៀបចំឯកសារឱ្យក្រុមគ្រួសាររួចហើយ៕ ដោយ៖បញ្ញាស័ក្តិ