ប្រធានាធិបតីរុស្ស៊ីពូទីន អាចក្លាយជាជនដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សលោក តាមរយៈការប្រកាសពីវត្តមានរបស់មនុស្សភពដទៃធ្លាប់បានមកកាន់ផែនដី ។
ពួកអ្នកវិទ្យាសាស្ត្រកំពុងបញ្ចុះបញ្ចូលឲ្យប្រធានាធិបតីរុស្ស៊ីពូទីន ទម្លាយចេញការពិតពីរឿងមនុស្សភពដទៃ។
Steve Bassett, អ្នកវិទ្យាសាស្ត្រ និងជាស្ថាបនិកក្រុមស្រាវជ្រាវ “ទម្រង់” (PRG) ដែលមានស្នាក់ការនៅអាមេរិក បានប្រកាសយ៉ាងនេះ ក្រោយពេលស្នាក់នៅមូស្គូ អស់១សប្តាហ៍ ដើម្បីអំពាវនាវដល់វិមានក្រែមឡាំង សារភាពចេញពីវត្តមានរបស់មនុស្សភពដទៃ តាម PRG នោះបណ្តាមហាអំណាចពិភពលោកកំពុងលាក់បាំងលើការសម្ងាត់ដ៏ធំធេងមួយទាក់ទិនដល់ការដែលមនុស្សភពដទៃ មានប្រាជ្ញាឆ្លាតវៃ និងតែងមកទស្សនកិច្ចនៅភពផែនដី ហើយអាចថែមទាំងធ្វើការជាមួយរដ្ឋាភិបាលខ្លះ ក្នុងគំរោងដ៏សម្ងាត់បំផុត។
ទោះយ៉ាងណាលោកពុំជឿថា ប្រធានាធិបតីអាមដេរិក ដូ ណាល់ត្រាំ មិនអាចជាអ្នកបង្ហើបប្រាប់នូវរឿងរ៉ាវដែលជាចម្ងល់យូរយារមកហើយចំពោះលោកក៏ដូចជាមនុស្សភាគច្រើនដ៏ទៃទៀត។ ហេតុនេះទើបលោកទៅកាន់រុស្ស៊ី ហើយប្រឹងប្រែងចលនាឲ្យមេដឹកនាំ ពូទីន គួរនិយាយបញ្ហានេះឡើង។
ពេលនៅរុស្ស៊ី លោកបានប្រឹងបញ្ចុះបញ្ចូលលោកពូទីន អំពីសារៈសំខាន់នៃបញ្ហាគប្បីលុបចោលនូវកិច្ចព្រមព្រៀង “ហាមឃាត់ការពិត” ដែលវាធ្វើឡើងបំណងរារាំងមេដឹកនាំពិភពលោក និយាយប្រាប់មហាជនអំពីរឿងនេះ។
តាមលោក Bassett នោះកិច្ចព្រមព្រៀង “ហាមឃាត់ការពិត” ត្រូវបានគេលើកឡើងយ៉ាងតិចបំផុតនៅអំឡុងឆ្នាំ ១៩៤៧ ខណៈពេលដែលថាសហោះមួយ បានចុះសុំចត នៅ Roswell, New Mexico។
លោកនៅបន្តមានជំនឿថា វេលាណាមួយនោះ លោកពូទីន នឹងនិយាយប្រាប់ការពិតពីរឿងនេះ៕ ចន្ទ្រា