Tuesday, January 31, 2023

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី​ ១៦ ខែតុលា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ស្រុតចុះ​។​

ការងារ ៖​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​លើកយក​បញ្ហាសំខាន់​ណាមួយ​មក​ធ្វើ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​ចំពោះមុខ​ផង​។​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ល្អ​ផង​ទើប​ប្រសើរ​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​ទប់ទល់​ក្នុងការ​ចាយវាយ​។​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​ងាយ​ទាំង​ទាស់ទែង​និង​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ចាំ​ឆ្លើយតប​មកវិញ​ជានិច្ច​។​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​តូចធំ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ដូចជា​ទី​ពេញចិត្ត​ផងដែរ​។

​ជំនួញ ៖ ​​​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​តូចធំ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​រៀបចំ​ផ្សំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​៕

​ឆ្នាំខាល​

​​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពិសេស​ការសម្រេចចិត្ត​អ្វីមួយ​បើ​សម្រេចចិត្ត​ត្រូវ​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ផល​លំបាក​ក៏មាន​ច្រើន​ចំពោះមុខ​ដែរ​។

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុង​ជឿនលឿន​ទៅមុខ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​

រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។

ជំនួញ ៖ ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​កិច្ចការ​ធំៗ​គប្បី​ប្រយ័ត្នប្រយែង​សត្រូវ​ក្បែរ​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​ទើប​ប្រសើរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំរោង​

​​​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ប្រញាប់​ប្រញាប់​ក៏​តែង​មិន​ងាយ​ភ្លាំងភ្លាត់​ប៉ុន្មាន​ដែរ​ពីព្រោះថា​ផ្លែផ្កា​តែង​ចាំ​ហុច​មកវិញ​ជានិច្ច​។

​ជំនួញ ៖ ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ផង​។​ក្រៅពីនេះ​បើ​មាន​ឯកសារ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​និង​បើ​មាន​ណាត់​នរណាម្នាក់​គប្បី​ទៅមុន​ពេលវេលា​ក៏​ប្រសើរ​ដែរ​។

ជំនួញ ៖ ​​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ ពី​តូចតាច រីក​ក្លាយ​ជាធំ​។​

ស្នេហា ៖ ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់​ណាស់​ផង​៕

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ ដួង​រាសី​មាន​ឧបទ្រព​យាយី​បន្តិច ហេតុនេះ​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ការរស់នៅ​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​នេះ​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​អ្វីមួយ​បានសម្រេច​ជោគជ័យ​។​

ជំនួញ ៖ ក្នុងថ្ងៃនេះ​ដែរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។

ជំនួញ ៖​ ​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​ការបាក់​បែក​ក៏​ងាយ​ណាស់ដែរ​៕

​ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេពី​ព្រោះថា​មានរឿង​ខ្វាយខ្វល់​ចូល​យាយី​នាំឱ្យ​ជួប​ការលំបាក​ច្រើន​ក្នុងការ​ប្រឆាំង​ទប់ទល់​។​

ជំនួញ ៖ ក្នុងថ្ងៃនេះ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេច ក្តីប្រាថ្នា​នោះដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់​៕

​ឆ្នាំរកា​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​លោកអ្នក​មានឱកាស​ល្អៗ​ដែល​អាច​បំពេញការងា​រ​បាន​ពេញដៃពេញជើង​និង​ទទួលជោគជ័យ​។​ក្រៅពីនេះ​នៅមាន​រឿង​រាវ​ល្អៗ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។

ជំនួញ ៖ បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង។

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ង​កំពុងមាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​​ក្នុងថ្ងៃនេះ​អ្នក​កើត​ឆ្នាំច​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ​គឺជា​រឿយៗ​តែងមាន​បញ្ហា​យាយី​ច្រើន​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ណាមួយ​យាយី​កើត​។​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​មាត់ឥតគម្រប​។

ជំនួញ ៖ ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំកុរ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ពីព្រោះថា​ផល​មិនល្អ​នោះ​ឃើញ​ងាយ​កើតឡើង​ចំពោះមុខ​ជាង​សព្វមួយដង​។​ការរស់នៅ​រវាង​ស្វាមីភរិយា​លោកអ្នក​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ភាព​រកាំរកូស​ពិតជា​កើតមាន​ទៀត​ពុំខាន​។

ជំនួញ ៖ ចំពោះ​ដួង​រាសី​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ខ្លាំងក្លា​ឡើយ​គឺមាន​ភាព​សុខដុម​ល្អ​ហើយ​ប្រាក់ចំណូល​ក៏មាន​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​ផង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕