Tuesday, January 31, 2023

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី​ ១៧ ខែតុលា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​កើតឡើង​ខ្លះៗ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​ការបំពេញ​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ឬ​ប្រកប​កិច្ចការ​អ្វី​កុំ​គប្បី​បំបោល​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​តែង​ដូច​ជាទី​គាប់ចិត្ត​ផងដែរ​។

ជំនួញ ៖ ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មាត់ឥតគម្រប​ហើយ​រិះគន់​អ្នកដទៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​ដោយមាន​ភាព​ផ្អែមល្ហែម​និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទើប​ជាការ​ប្រសើរ​៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏មាន​ការរីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ឡើយនិង​ទោះ​ប្រកប​កិច្ចការ​អ្វី​ក៏​ពេញដៃពេញជើង​ដែរ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ប្រពៃ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​បំផុត​។

​ជំនួញ ៖ ​​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ត្រឡប់មកផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​

​ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំខាល​

​​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងារ​តែង​ចាប់ផ្តើម​ដ៏​ល្អ​និង​ទទួល​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។

ជំនួញ ៖ ​​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក​និង​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​។​ការរស់នៅ​កើតមាន​ការប្រទាំងប្រទើស​និង​រឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​ផង​។​

ជំនួញ ៖ នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នា​និង​ការ​ប្រកែប្រកាន់​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​

​​​​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ធ្វើ​ការងារ​សំខាន់ៗ​មុន​ហើយ​ធ្វើ​ការងារ​ចាស់​ឱ្យបាន​រួចរាល់​ព្រោះថា​អាច​ផ្តល់​ផល​ល្អ​មកដល់​លោកអ្នក​យ៉ាងច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ចំពោះ​ស្ត្រី​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​បានទេ ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​។​

​ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។

​ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំម្សាញ់​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​សម្រាប់​ដំណើរ​ជីវិត​របស់​បុរស​ស្ត្រី​ចូរ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី​ឬ​ធ្វើឱ្យ​របស់​ខូចខាត​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ ​​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំមមី​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​ក្នុងថ្ងៃនេះ​យីអ៊ុន​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​គ្រាន់​កក់ក្តៅ​ដែរ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពិសេស​ការចាប់ផ្តើម​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​

ជំនួញ ៖ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ផង ៕

​ឆ្នាំមមែ​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ពិសេស​បើ​ចង់​ប្រកប​កិច្ចការ​អ្វីដែល​ថ្មី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​

ជំនួញ ៖​ ​​ក្នុងថ្ងៃនេះ​វិញ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ​ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។

ស្នេហា ៖ ​​​​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សម្បូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​ទៀតហើយ​៕

​ឆ្នាំវក​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ​ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង​ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំរកា​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំសូវល្អ​ប៉ុន្មាន​ក្តី ប៉ុន្តែ​បើ​ចេះ​ខិតខំ​ព្យាយាម​ក្នុង​កិច្ចការ​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។​ក្រៅពីនេះ​លោកអ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ​ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿង​រាវ​អាក្រក់​មិន​ងាយ​កើតមាន​។​

ជំនួញ ៖ បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្ត​ដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំច​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែ​រាំងស្ទះ​និង​ងាយ​កើត​បញ្ហា​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាពស្រស់​ស្រា​​យ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំកុរ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅពេលនេះ​លោកអ្នក​ខ្លះ​មានការ​ស្ងប់ចិត្ត​និង​សប្បាយចិត្ត​ច្រើនឡើង​វិញ​ហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​តែងមាន​ភាព​សុខដុម​គួរសម​ផងដែរ​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានការ​ស្រុះស្រួល​គ្នា​ល្អ​ហើយ​បើ​លោកអ្នក​មិនទាន់មាន​​គូរ​គាប់​ពេលនេះ​ជា​ពេលវេលា​ល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕