គ្រោះជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះជាបន្តបន្ទាប់ បានវាយលុកមកលើបណ្តាខេត្ត និងរាធានី ក្នុងប្រទេសកម្ពុជា ។ ហើយជំនន់ទឹកភ្លៀងដ៏គំហុកជាប់ៗគ្នានេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជនមួយចំនួនធំផងដែរ ។
ទោះយ៉ាងណា ទន្ទឹមនឹងបងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងទុក្ខលំបាកក្នុងគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ ក៏មានសប្បុរសជនជាច្រើន ក្នុងនោះដូចជា ឯកឧត្តម ឧកញ្ញា អ្នកលក់ផលិតផលអនឡាញល្បីៗ និងព្រមទាំងសិល្បករ សិល្បការិនីជាច្រើនរូបផងដែរ បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ដែលមានទាំងថវិកា និងស្បៀងអាហារយ៉ាងច្រើន ជូនដល់បងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។
ទន្ទឹមនេះផងដែរ ដោយមានបំណងចង់ចូលរួមចំណែកជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយគ្រោះជំនន់ទឹកភ្លៀងនេះ តារាចម្រៀង ទេព បូព្រឹក្ស និងអនាគតស្វាមីលោក G-Devith ក៏បានរៀបចំនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងព្រមទាំងថវិកាក៏មិនធម្មតានោះទេ ដែលធ្វើឲ្យអ្នកដែលតែងមើលងាយអ្នកទាំងពីរឃើញហើយក្អួតឈាមទាំងដុំៗតែម្តង។
ក្នុងនោះ បើយោងតាមទំព័រហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានធ្វើការបញ្ជាក់កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឲ្យដឹងថា៖ «តង់ទី ១ ស្ទីង ១២០កេះ ចេញដំណើរទៅបាត់ដំបង នៅអង្ករ ១០០បាវ ត្រីខ ១០០យួរ ទឹកប្រាក់មិនទាន់កំណត់បានទេមើលតាមជាក់ស្តែង គ្រាន់តែពួកខ្ញុំទាំងពីនាក់មានជាការត្រៀមទឹកប្រាក់ប្រហែល 10,000$ប៉ុណ្ណោះ។ សូមឲ្យបងប្អូនជួបសំណាងល្អទាំងអស់គ្នា»៕ ដោយ៖ លឹម ហុង