កសិករវ័យចំណាស់ម្នាក់នៅទីក្រុង កឹងថឺ អតីតផែនដីកម្ពុជាក្រោម បានបែកគំនិតផលិត ឪឡឹករូបដុំមាស ក្នុង១គូៗមានអក្សរ ទ្រព្យ-សំណាងហើយ លក់បានប្រមាណ ១៦០ដុល្លារ ក្នុង១គូ។
កសិករឈ្មោះ លីម និយាយថា ក្នុង១ឆ្នាំៗគាត់ផលិតបានតែ ៤០គូប៉ុណ្ណោះ។
កសិករសម្បូរគំនិតច្នៃប្រឌិតរូបនេះ ប្រាប់ថា ៖ អាស្រ័យដោយអាកាសធាតុ ពុំអំណោយផល ធ្វើឲ្យបរិមាណផលប្រមូលបានធ្លាក់ចុះខ្លាំង។ ការ “ចាក់ពុម្ព” កាន់តែលំបាក ព្រោះផ្លែស្ថិតនៅខាងក្នុង ពុំអាចដឹងកម្រិតជោគជ័យបែបណា… ព្រោះថា អាកាសធាតុជាកត្តាសំខាន់។
តាមគំរោងខ្ញុំផលិតសម្រាប់ចូលឆ្នាំថ្មីនេះ ៣៥០គូ នូវឪឡឹកដុំមាស តែប្រមូលផលបានត្រឹម ៤០គូប៉ុណ្ណោះ។
ទោះយ៉ាងនេះក្តីវាពុំបានធ្វើឲ្យលោក “ខាត” ឡើយ។
សង្ឃឹមថា អនាគតប្រជាកសិកររបស់យើងក៏អាចមានគំនិតថ្មី នាំមកនូវប្រាក់ចំណូលដោយចេះក្តោបក្តាប់ឱកាស ព្រោះវាអាចនាំពួកគាត់មានជីវភាពធូរធាជាងមុនបាន៕ ចន្ទ្រា