ភ្នំពេញ៖ការចាប់ផ្តើមដំណើរការសាងសង់របស់បុរី អិល អេច អិល(LHL)ធ្វើឡើង កាលពីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ ដោយបានរៀបចំប្រារព្ធពិធី សែនក្រុងពាលី និងបុកគ្រឺះបើកការដ្ឋានថ្មីព្រម ទាំងសម្ពោធបើកការិយាល័យ លក់បុរីថ្មីជាផ្លូវ ការនូវគម្រោងលំនៅដ្ឋានប្រណិតបែបអាជីវកម្ម ក្នុងរាជធានីភ្នំពេញដែលមានទីតាំង នៅផ្លូវ105K ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ដែលធ្វើដំណើរចំងាយពីមុខព្រលាន យន្តហោះប្រមាណ ១០នាទី។
លោកឧកញ៉ា លាង ហ៊ី និង លោកជំទាវ ហេង សុកគៀង អគ្គនាយកក្រុមហ៊ុន ឃូ ឌីវេឡុបម៉ិន ឯ.ក ម្ចាស់បុរីអិល អេច អិល បានឲ្យដឹងថានេះគឺជាគំរោងថ្មីរបស់ក្រុមហ៊ុន បន្ទាប់ពីមានការជោគជ័យយ៉ាងខ្លាំងក្នុង វិស័យ សាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ របស់អន្តរជាតិ ដែលមានឈ្មោះ ខតយ៉ាត បាយ ម៉ារីត(Courtyard by Marriott) ស្ថិតនៅក្រោយព្រះបរមរាជវាំង និង ការិយាល័យជួលដ៏ទំនើបនិងទាន់សម័យ ជួលដោយក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ដែលជាក្រុមហ៊ុនអាកាសចរណ៏ដ៏ល្បីល្បាញក្នុង ព្រះរាជាណាចក្រកម្ពុជា និងការសាងសង់ដទៃទៀតដែលក្រុមហ៊ុនមានស្នារដៃនិងបទពិសោធជាច្រើន។
លោកឧកញ៉ា និង លោកជំទាវ បានសំឡឹងមើលចក្ខុវិស័យដ៏វែងឆ្ងាយ នៃការលូតលាស់ក្នុងវិស័យអចលនទ្រព្យ ស្របជាមួយការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ធាភិបាល នាំមកនូវភាពរីកចម្រើន ក្រោមគោលកាលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យលោកឧកញ៉ា និង លោកជំទាវមានការជឿរជាក់ ដ៏មុតមាំនឹងបានសម្រេចវិនិយោគក្នុងវិស័យបុរី ក្នុង គំម្រោងបុរី អិល អេច អិល ដែលមានទីតាំងស្ថិតនៅផ្លូវ105K ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ នៅជាប់ជុំវិញដោយបុរីប្រឌិតៗដែលជាបុរីសាងសង់ប្រកបដោយគុណភាពខ្ពស់ រចនាបទបែបទំនើប ទាន់សម័យ មានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពលនិងការអភិវឌ្ឍន៍ខ្លាំង ដែលផ្តល់នូវភាពងាយ ស្រួលបំផុតសម្រាប់ការរស់នៅ។
លោកឧកញ៉ានិងលោកជំទាវបានសង្កត់ធ្ងន់ថា ៖ក្រុមហ៊ុនបានខិតខំ រៀបចំឡើងដោយជ្រើសរើសយកទីតាំង បុរីសម្រាប់លក់ ដែលមានភូមិសាស្ត្រល្អនៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ដែលបានចូលរួមមួយចំណែកក្នុងការអភិឌ្ឍន៍សង្គម និងជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅព្រះរាជាណាចក្រកម្ពុជា ។
លោកឧកញ៉ានិងលោកជំទាវបានបញ្ជាក់ថា ជាមួយគ្នានេះដើម្បីបង្កលក្ខណៈងាយស្រួល ដល់អតិថិជនក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅ ដ៏ស្រស់ស្រាយសម្រាប់ ក្រុមគ្រួសារនិងអាជីវករ តាមរយៈការរួមបញ្ចូល ភាពទំនើប នៅក្នុងលំនៅដ្ឋានដែល សាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដារស្ថាបត្យកម្មសំណង់ ព្រមទាំងចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ។
លោកឧកញ៉ា អគ្គនាយក បានបញ្ជាក់បន្ថែម ពីគោលដៅចម្បងរបស់បុរី អិល អេច អិល ថា “យើងចង់ឲ្យ ប្រជាជនទូទៅ ទទួលបានលំនៅដ្ឋានមួយ ដែលមានភាពប្រណិត រឹងម៉ាំ និងមានតម្លៃសមរម្យសម្រាប់រស់នៅ និង អាចប្រកបអាជីវកម្មបាន”។
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជន ដែលធ្វើការទិញផ្ទះក្នុងឱកាសពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់គម្រោង របស់បុរី អិល អេច អិល អតិថិជនទទួលបាននូវការបញ្ចុះតម្លៃ 5% ប្រម៉ូសិនភ្លាមៗ សម្រាប់ការបង់ផ្តាច់ ទៅលើប្រភេទផ្ទះអាជីវកម្ម (Shop House) និងការបញ្ចុះបន្ថែមទៀតរហូតដល់ 5,000 ដុល្លាអាមេរិក ក្នុងរយៈពេលនេះរហូតដល់៣១តុលា ឆ្នាំ២០២០ និងការបង់រំលោះឥតការប្រាក់រហូតដល់២០ខែ៕ដោយ៖ឡេង បញ្ញាឬទ្ធិ