ក្នុងក្របខណ្ឌនៃអូឡាំពិករដូវរងា PyeongChang 2018 ដែលកំពុងប្រព្រឹត្តទៅប្រទេសម្ចាស់ផ្ទះកូរ៉េខាងត្បូងបានរៀបចំវិញ្ញាសារប្រកួតដ៏ចម្លែក ដែលពុំធ្លាប់មានលើពិភពលោកនោះគឺការប្រកួតស្គីរវាងមនុស្សយន្ត។
របាយការណ៍ចុះផ្សាយថ្ងៃទី ១២ ខែកុម្ភៈ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងឲ្យដឹងថា ការប្រកួតនេះផ្តើមឡើងដោយវិទ្យាស្ថានអភិវឌ្ឍឧស្សាហកម្ម robot កូរ៉េខាងត្បូង បំណងជំរុញបច្ចេកវិទ្យា robot ទំនើប ដើម្បីបង្ហាញពិភពលោក។
មាន robot ៥ រូបរាងជាមនុស្សបានចូលរួមការប្រកួតប្រព្រឹត្តទៅនៅឧទ្យាន Weli Hili នាខេត្ត Gangwon ។ robot ទាំងនេះ ត្រូវបានផ្តល់ពិន្ទុដោយផ្អែកលើល្បឿន សមត្ថភាពបញ្ជា ក៏ដូចជាទេពកោសល្យទម្លាក់ខ្លួនពីលើទីខ្ពស់ ដោយពុំមានអន្តរាគមន៍របស់មនុស្ស។ robot ទាំងនេះ គ្រាន់តែត្រូវបានគេមានការបញ្ជាគ្រាចាប់ផ្តើមប៉ុណ្ណោះ៕ សូយន