បន្ទាយមានជ័យ៖ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា បណ្ឌិត វណ្ណ លុយ ដង្ហែអង្គកឋិនចូលវត្តប្រាសាទសំរោងតេជោសែនជ័យ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា។
ពិធីអង្គកឋិនទាននេះបានប្រារព្ធឡើងតាំងពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នៅវត្តប្រាសាទសំរោងតេជោសែនជ័យ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អង្គកឋិនទានមានការផ្ដួចផ្ដើមដោយ៖
1-លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា បណ្ឌិត វណ្ណ លុយ
2-លោកជំទាវ កែវ បុរី វង្ស ពិសេន
3-ឯកឧត្តម ព្រហ្ម មរណៈ និងលោកជំទាវ
4-ឯកឧត្តម ចាប វ៉ាន្នី និងលោកជំទាវ
5- លោកជំទាវ តុប សារ៉ន
6-លោកជំទាវ ឧកញ៉ា សេង សុខុម និងឯកឧត្តម
7-លោកជំទាវ ឡុង មុន្នីចិន្ដា យ៉េត ចរិយា
8-លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី និងឯកឧត្តម
បច្ច័យទទួលបានចំនួនជាង ១០០លានរៀល
សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តសំរោងតេជោសែនជ័យបន្ត៕ដោយ៖CEN