Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២៩​ តុលា ​២០២០ ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​

​ភ្នំពេញ ​៖ ​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដែង​នូវ​កក​ញ្ញូ​តា​ធម៌​និង កតវេទី​តា​ធម៌​ចំពោះ ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​ព្រះ​ក្សត្រ​,​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​បំពេញ​ចំពោះ​ជាតិ និង​ប្រជានុរាស្ត្រ​ខ្មែរ​កន្លងមក​។​

​សម្តេច តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សំដែង​នូវ​កក​ញ្ញូ​តា​ធម៌​និង កតវេទី​តា​ធម៌​ចំពោះ ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ​ដែល​បាន​បំពេញ​ចំពោះ​ជាតិ​និង​ប្រជានុរាស្ត្រ​ខ្មែរ​កន្លងមក​ក្នុងការ​លើកកម្ពស់​កិត្យានុភាព​ជាតិ​និង​ការជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឲ្យ​មានការ​រីកលូតលាស់​លើ​គ្រប់​វិស័យ​។​

​នាឱកាស​ដ៏​មហា​សិរី​ម​ង្គ​លា​ភិរម្យ​ថ្លៃថ្លា​ពោរពេញ​ដោយ​សេចក្តីសោមនស្ស​រីករាយ​នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រ​ហ្ប​តិ៍ ១៣ កើត​ខែកត្តិក​ឆ្នាំជូត​ទោស័ក​ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៩​ខែតុលា​ឆ្នាំ ២០២០ នេះ​។

​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ភរិយា​តាំង​នាម​សមាជិក​សមាជិកា​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាម​ន្ត្រី​រាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស​បាន​ថ្វាយ​សារលិខិត​ថ្វាយព្រះពរ ដោយបាន​សំដែង​នូវ​អភិវន្ទ​ថ្វាយ​នូវ​កតញ្ញូតាធម៌​និង​កតវេទី​តា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះរាជហឫទ័យ​ឈ្វេងយល់​ដ៍​ឈ្លាសវៃ​និង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​ប្រកបដោយ​ទសពិធរាជធម៌​ចំពោះ​ជាតិ​មាតុភូមិ​និង​ប្រជានុរាស្ត្រ​។

​ក្នុង​សារ​ថ្វាយព្រះពរ​បាន​រំលឹក​ពី​ព្រះរាជ​សកម្មភាព ព្រះអង្គ ហើយ​ជាពិសេស​ព្រះអង្គ​តែងមាន​ទឹក​ព្រះទ័យ​ជ្រះថ្លា​បរិសុទ្ធ​ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោះ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន​ជួយ​ក្នុង​វិស័យ​មនុស្សធម៌​សុខមាលភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ព្រមទាំង​ព្រះរាជ​សកម្មភាព​នានា​ជាច្រើន​ទៀត​ដែល​បានរួម​ចំណែក​យ៉ាង​ថ្លៃថ្លា​ដល់​ការលើកកម្ពស់​កិត្យានុភាព​ជាតិ​និង​ការជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​និង​វប្បធម៌​ឲ្យ​រឹតតែ​មាន​ភាព​រីកចំរើន​ខ្លាំងក្លា​នាពេល​កន្លងមក​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ លំឱនកាយ វាចា​ចិត្ត​ក្រាបបង្គំ​សំដែង​ថ្វាយ​នូវ​មនោ​ស​ញ្ជេ​ត​នាដ៍​រំភើប​រីករាយ​ឥតឧបមា​និង​សូម​ចូលរួម​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុការ​ពរជ័យ​សិរី​មង្គល​បវរ​មហាប្រសើរ​គ្រប់ប្រការ​ចំពោះ​ព្រះករុណា​ថ្លៃ​វិសេស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​និង​សូម​ព្រះអង្គ​ទ្រង់​សូម​ប្រកបដោយ​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់​ព្រះកាយពល​រឹងមាំ​ព្រះរាជសុខភាព​ល្អ​បរិបូណ៌​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា​ចាក់​ផុតពី​ព្រះរោគា​ព្យាធិ​នានា​ដើម្បី​ព្រះអង្គ​ទ្រង់​គង់ប្រថាប់​នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ​និង​ជា​ព្រះ​ម្លប់​ដ៏​ត្រជាក់ត្រជុំ​និង​សេចក្តីសុខក្សេមក្សាន្ត​ចម្រុងចម្រើន​រុងរឿង​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គជា​អង្វែង​តទៅ​។

​ឆ្លៀត​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងនាម​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​សូម​ព្រះ​បរម​រាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​គុណ​កែវ​ទាំងបី​វត្ថុ​ស័ក​សិទ្ធ​ទាំងឡាយ​ក្នុង​លោក​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ​បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ​ជាពិសេស​បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​និង​ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី​ឆ្នាំជូត​ទោស័ក​ព្រះនាម​គោ​រាគៈ​ទេវី​សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​នូវ​ព្រះ​សព្វ​សាធុការ​ពរជ័យ​គ្រប់ប្រការ​និង​សូម​ព្រះករុណា​ថ្លៃ​វិសេស​ព្រះអង្គ​ទ្រង់​សមប្រកប​ដោយ​ព្រះ​ពុទ្ធពរ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា ទាំង​បួន​ប្រការ​គឺ​អាយុ​វណ្ណៈ​សុ​ខៈ​និង​ពលៈ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​៕​ដោយ​៖CEN​

×