Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមសេនីយ៍ឯក លៀង ភារ​ម្យ ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចំនួន ៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​វាលវែង​

​ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក លៀង ភារ​ម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចំនួន ៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក្នុង​មួយម្នាក់​ទទួលបាន​៖ -​អង្ករ​ចំនួន ២៥​គីឡូ -​មី​ចំនួន ១​កេះ -​ទឹកត្រី​ចំនួន ១​ដប -​ទឹកស៊ីអ៊ីវ​ចំនួន ១​ដប -​ទឹក​សុទ្ធ​ចំនួន ១​ដប -​ត្រីខកំប៉ុង​ចំនួន ១​យួរ -​ថវិកា​ម្នាក់​ចំនួន ២ ម៉ឺន​រៀល​/៥០០​នាក់ -​សាលាឃុំ​អន្លុង​រាប​ចំនួន ៥០ ម៉ឺន​រៀល -​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អន្លុង​រាប​ចំនួន ៥០​ម៉ឺន​រៀល -​សាលា​អនុវិទ្យាល័យ​អន្លុង​រាប​ចំនួន ៥០​ម៉ឺន​រៀល -​គ្រួសារ​ពិការភាព​កូន​បីនាក់​ចំនួន ១៥០០០០០៛ មួយ​លាន​ប្រាំ​សែន​រៀល អង្ករ​ចំនួន ៥០​គីឡូ មី​ចំនួន ៣​កេះ ទឹកត្រី​ចំនួន ១​យួរ​។​

​ក្នុងនោះ​ផង​ដែល ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ ផងដែរ​៕ ដោយ​៖CEN

×