Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៤​នាក់​ស្លាប់​ក្នុង​ភ្លើង ក្នុងនោះ​មាន​ថៅកែ​ហាង​ម្នាក់​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ខណ្ឌដូនពេញ​បានបង្ហាញ​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៤​នាក់​ដែល​ស្លាប់ ក្នុង​ហេតុ​កាណ៍​ឆេះ​ហាង​លក់​និង​ជួសជុល​កំ​ទ្យូ​ទ័​រ STC Computer ដោយ​ក្នុងនោះ​មាន​សព​ម្នាក់ ជា​ថៅកែ​ហាង​។​

​ជន​ទាំងអស់នោះ ទី​១ ឈ្មោះ​សន ទិ​ត អាយុ​២៩​ឆ្នាំ មុខរបរ​ជា​ថៅកែ​ហាង​កំ​ព្យូ​ទ័​រ ដែល​ឆេះ​នោះ ស្នាក់នៅ​ផ្ទះកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តូង​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទី​២​ឈ្មោះ​អ៊ុត សា​រៀង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក ស្នាក់នៅ​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ប៉ូ​ឃុំ​អូ​ឫស្សីស្រុក​ក្រចេះ​ខេត្តក្រចេះ ទី​៣ ឈ្មោះ​គា ចន្ថា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក ស្នាក់នៅ​ជាមួយគ្នា​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តូង​សង្កាត់​សួង​ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ និង​ទី​៤ ឈ្មោះ​យ៉េន គ​ន្ធា ភេទ​ប្រុស​២៣​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ឃុំ​ខ្សែ​ត​ស្រុក​កំពង់រោ​រ៍​ខេត្តស្វាយរៀង​។ អ្នក​ទាំង​៤​នាក់​នេះ​សុទ្ធតែ​នៅ​កំលោះ​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​៤​នាក់​បាន​តម្កល់​នៅ​សាល​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​រង់ចាំ​ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កោសល្យវិច័យ​រួចរាល់​ហើយ​នោះ​នឹង​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​សាច់ញ្ញាតិ​មក​ទទួល​យកទៅ​ធ្វើតាម​ប្រពៃណី​។​

​គួរ​បញ្ជាក់ថា សោត​នាដកម្ម​ដ៏​រន្ធត់​មួយ​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​៤​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ទាំងអស់គ្នា​នៅ​ក្នង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​យប់​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៧​នៅផ្ទះ​លក់​និង​ជួសជុល​កំ​ទ្យូ​ទ័​រ​យីហោ​(S T C Computer)(​អេស ធី ស៊ី​កុំ​ទ្យុ​ទ័​រ​)​ដែលមាន​ទីតាំង​ផ្ទះ​លេខ​៣B​នៅ​ផ្លូវ​លេខ​៧០​ក្រុម​២៤២B​ភូមិ​១៩​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

​ក្នុង​ហេតុ​ការ​គ្រោះ​អគ្គីភ័យ​ដ៏​រន្ធត់​នោះដែរ​គេ​ឃើញ​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​សុខ ពេញ​វុ​ធ ចា​អភិបាល​ខណ្ឌដូនពេញ​រួមទាំង​លោក​ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​ជួយ​អន្តរាគមន៍​ពី​ហេតុការណ៍​នោះ​ផងដែរ​។​

​បន្ទាប់ពី​អគ្គីភ័យ​ត្រូវបាន​គ្រប់​ទាំងស្រុង​ដោយ​បាញ់​ទឹក​ពន្លត់ភ្លើង​អស់ហើយ​នោះ​អ្វី​រកឃើញ​នៅក្នុង​ហាង​លក់​កំ​ទ្យូ​ទ័​រ​នោះ​គឺ​មនុស្ស​ប្រុស​៤​ដែល​សង្ស័យ​ជា​បុគ្គលិក​ឬក៏​ម្ចាស​ហាង​នោះបាន​ស្លាប់​ទាំងអស់​រួមទាំង​ឥ​វ៉ាន់​ក្នុងផ្ទះ​នោះ​ទាំងស្រុង​តែម្តង​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​២៣​យប់​ថ្ងៃកើតហេតុ​នោះគេ​ឮ​សម្រែក​ឲ្យ​ជួយ​ចេញពី​ហាង​លក់​និង​ជួសជុល​កុំ​ព្យុ​ទ័​រ​នោះ​ខណៈដែល​ឃើញ​ភ្លើង​ផ្សែង​យ៉ាង​ឃ្មួលខ្មាញ់​លាយឡំ​និង​អណ្តាតភ្លើង​សន្ធោរ​សន្ធៅ​បាន​ឆាបឆេះ​នៅក្នុង​ហាង​នោះ​។​ជាមួយនឹង​សម្លេង​សម្រែក​ឲ្យ​ជួយ​នោះដែរ​អ្នកជិតខាង​ក៏​នាំគ្នា​ឈូឆរ​នាំគ្នា​ចេញពីផ្ទះ​ជិតខាង​មកជួយ​អន្តរាគមន៍​ដោយ​អ្នកខ្លះ​យក​មំ​ពង់​ពន្លត់អគ្គីភ័យ​មកជួយ​បាញ់​ដែរ​តែ​អ្វីដែល​ពិបាក​ជួយ​នោះ​គឺ​នៅផ្ទះ​កើតហេតុ​នោះ​ជាប់​សោរ​ពី​ខាងក្នុង​ជិត​មិន​អាចជួយ​បានឡើយ​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​ក្នុង​គ្រោះ​អគ្គីភ័យ​ដ៏​រន្ធត់​នោះ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​ក្រុម​រង​យន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បានមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​និង​កាត់​សោរ​ទ្វារផ្ទះ​លក់​កុំ​ព្យុ​ទ័​រ​នោះ​រហូត​រលត់​ជា​ស្ថាពរ​វិញ​ប្រហែល​ជាង​១​ម៉ោង​ក្រោម​មក​។​ក្រោយពី​គរ​ប់​គ្រង​បាន​ហើយ​នោះ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​សហការគ្នា​ចូល​រុករក​នៅក្នុង​ហាង​កើតហេតុ​នោះ​ឃើញ​ជនរងគ្រោះ​ភេទ​ប្រុស​ទាំង​០៤​នាក់​បាន​ឆេះ​រោល​ស្លាប់​ទាំងអស់គ្នា​ទៅហើយ​។​
​សមត្ថកិច្ច​បាន​បន្តទៀត​ថា​អគ្គីភ័យ​កើតឡើង​នៅផ្ទះ​លេខ​៣B​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៧០​ក្រុម​២៤២B ភូមិ​១៩​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នោះ​ម្ចាស់ផ្ទះ​ដើម​ឈ្មោះ​ព្រហ្ម ស្រ៊ុន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ​បាន​ជួល​ផ្ទះមួយ​ជង់​នោះ​ទៅ​ឲ្យ​ជនរងគ្រោះ​សន ទិ​ត ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រកស៊ី​លក់​និង​ជួសជុល​កុំ​ព្យុ​ទ័​រ​យី​ហើ​(​អេស ធី ស៊ី កុំ​ព្យុ​ទ័​រ​)(S T C computer)​នេះ​ជា​ប្រភេទ​សំណង់​ផ្ទះល្វែង ទំហំ 5mx16m​និង​ខូចខាត ឆេះ​ល្វែង ទំហំ​5mx16m អស់ទាំង​ស្រុង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ថៅកែ​និង​កូនចៅ​ទាំងអស់​០៤​នាក់​តែម្តង ដែល​សព​ទី​១​ត្រូវ​រកឃើញ​នៅ​បន្ទប់​ជាន់​ក្រោម​ផ្ទាល់​ដី​ម្នាក់​និង​សព​០៣​នាក់​ទៀត ត្រូវ​រកឃើញ​ស្លាប់​នៅក្បែរ​គ្នា​ត្រង់​ជាន់​ទី​១​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា​ចំណែក​ការជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​វិញ​មាន​រថយន្ត​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ ចំនួន​១២​គ្រឿង​ប្រើប្រាស់​ទឹក អស់​២០​ឡាន ស្មើនឹង​៨០​ម៉ែត្រគូប ។​ក្នុងនោះ​រថយន្ត​ជំនួយ ក្រុមហ៊ុន OCIC កោះ​ពេជ្រ ចំនួន​៤​គ្រឿង មិនបាន​ប្រើប្រាស់​ទឹក​ទេ អគ្គិភ័យ​បាន​គ្រប់គ្រង​ទាំងស្រុង​នៅ​ម៉ោង​១២​និង​៣០ នាទី​យប់​ឈានចូល​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៧​នេះ​។​ចំណែក​មូលហេតុ​នៃ​ការឆេះ​នោះ​សមត្ថកិច្ច​ជំនាញ​គ្រាន់​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​អាចមកពី​ទុស្សេ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​គ្រឿង​ជ័រ​កំ​ព្យូ​ទ័​រ​នោះ​ក៏​ផ្សេង​ហប់​សន្ធប់​ផ្សែង​គ្មាន​អុក​ស៊ី​ស៊ែ​ន​ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​៤​នាក់​ជា​បុគ្គលិក​និង​ថៅកែ​ត្រូវស្លាប់​ទាំងអស់គ្នា​តែម្តង​ព្រោះតែ​ស្លន់ស្លោ​រក​កូនសោរ​ទ្វារ​ចាក់​បើកទ្វារ​ចេញ​មិនទាន់​នោះ​។​ចំណែក​សម្ភារៈ​ខូចខាត​ក្នុងផ្ទះ​នោះ​រួមមាន កំ​ព្យូ​ទ័​រ​មួយចំនួនធំ អស់ទាំង​ស្រុង និង បន្សល់ទុក​នូវ​ម៉ូតូ​ចំនួន​២​គ្រឿង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×